គ្រូជម្រើសជាតិស្វីស ថា មានជំនឿចិត្តដើម្បីយកឈ្នះស៊ុយអែត នៅយប់នេះ
គ្រូបង្វឹកក្រុមជម្រើសជាតិស្វីស លោក វ្លាដីមៀ ភេតកូវីក (Vladimir Petkovic) អះអាងថា ក្រុមខ្លួន មានជំនឿចិត្ត នឹងអាចប្រមូលផ្តុំកម្លាំង ដើម្បីយកឈ្នះ ស៊ុយអែត នៅ វគ្គ១៦ក្រុម FIFA World Cup យប់នេះ។ គូនេះ ត្រូវចាត់ទុកថា ជាគូដែលមានភាពងាយស្រួលជាងគេ នៅ World Cup។
បើទោះមនុស្សជាច្រើន ថាពួកគេជាក្រុមមិនសូវខ្លាំងដូចក្រុមដទៃទៀត តែមិនជាបញ្ហាឡើយ ព្រោះស្វីសមានកីឡាករឆ្នើមជាច្រើន ដែលជួយក្រុមឡើងមកដល់វគ្គនេះបាន។ លោក ភេតកូវីក (Petkovic) ថ្លែងបែបនេះ យើងមានកីឡាករល្អជាច្រើនដូចជា ស្សើដាន សាគីរី (Xherdan Shaqiri) និង ក្រានីត សាកា (Granit Xhaka) ហើយពួកគេបានត្រៀមខ្លួន រួចហើយ ដើម្បីបញ្ចេញសមត្ថភាព។
ដោយឡែក សាគីរី (Shaqiri) និង សាកា (Xhaka) ទើបតែត្រូវ FIFA ពិន័យ រឿងកាយវិការអបអរ ពេលឈ្នះសែប ២-១ កាលវគ្គសន្សំពិន្ទុតាមពូល ហើយគ្រូបង្វឹក វ័យ៥៤ឆ្នាំ បានណែនាំកូនក្រុម មិនអោយ សម្តែងការអបអរហួសហេតុទៀតដែរ។
ស្វីសនឹងអវត្តមាន ខ្សែការពារហ្វាបៀន ស្ការ (Fabian Schar) និង ស្តិហ្វាន លីចស្ទើនៀ (Stephan Lichtsteiner) ដោយសារជាប់ពិន័យ ហើយ កីឡាករ ចូហាន ដ្យូរួ (Johan Djourou) នឹងធ្វើជាខ្សែការពារសំខាន់។ គួរអោយដឹងថា ជំនួបរវាង ស្វីស និង ស៊ុយអែត នឹងដំណើរការចាប់ពីម៉ោង ៩យប់តទៅ ដោយមានផ្សាយបន្តផ្ទាល់លើ CTN CNC និង MYTV ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍