មិត្តភក្ដិតារាចម្រៀងកញ្ញា សួស វីហ្សា បានធ្វើរឿងមួយដ៏ភ្ញាក់ផ្អើល
ភ្នំពេញ ៖ បើយោងតាមបណ្តាញហ្វេសប៊ុករបស់កញ្ញា សួស វីហ្សា បានសរសេរថា គាត់រីករាយខ្លាំងណាស់ ដែលបានមិត្តភក្តិសិល្បៈករ ធ្វើខួបកំណើតអោយកញ្ញា ទាំងមិនដឹងខ្លួន និង ធ្វើ អោយគាត់ ស្ទើរភាំងក្នុងចិត្ត ។
តារាចម្រៀង សួស វីហ្សា ទទួលបានប្រជាប្រិយភាព ពីបទចម្រៀង “វាសនាបុប្ផាស្វាយរៀង” ដែលមហាជនស្តាប់ហើយពិតជាពិរោះរណ្តំចិត្ត នាពេលកន្លងមក ។
សំរាប់ថ្ងៃខួបកំណើតរបស់ កញ្ញា សួស វីហ្សា គឺកាលពីថ្ងៃ០៥ ខែធ្នូ ឆ្នាំ២០១៨ ។ ថ្វីត្បិត វាពិតជាមិនធំដុំមែន តែគេសង្កេតឃើញថា គាត់មានភាពសប្បាយចិត្តរីករាយឥតគណនា ពីព្រោះមានមិត្តភិកិ្ក និងបងប្អូន បានធ្វើខួបកំណើតអោយរូបគាត់ ។
ខុសពីតារាចម្រៀងជាច្រើនដែលរាល់ពេលធ្វើខួបកំណើត ច្រើនតែមានអ្នកចេញមុខរៀបចំធ្វើ អោយ តែផ្ទុយទៅវិញសម្រាប់កញ្ញា សួស វីហ្សា បែរជាស្ងាត់ស្ងៀមទៅវិញ មិនឃើញមានអ្នកណាចេញមុខរៀបចំសោះ ។
សំរាប់កញ្ញា សួស វីហ្សា វិញក៏មិនបញ្ចេញអោយដឹងដែរ ដោយគាត់គ្រាន់តែមានពាក្យខ្លះសំរាប់អរគុណមិត្តភិក្តិ បងប្អូន ដែលបានស្រឡាញ់រូបគាត់ ហើយបានធ្វើខួបកំណើតអោយរូបគាត់ ។ កញ្ញា ក៏សូមអរគុណទស្សនិកជននៅតែគាំទ្ររូបគាត់ ជាពិសេសបទចម្រៀង “វាសនាបុប្ផាស្វាយរៀង” ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍