អ្នកក្រុងសួង កុំភ្លេចទៅទស្សនាការប្រគុំតន្រ្តីទេសចរណ៍ Olate ដែលនឹងមានវត្តមានកញ្ញា សុខ ពិសី
ភ្នំពេញ ៖ តន្រ្តីទេសចរណ៍ Olate បានធ្វើដំណើរទៅដល់ក្រុងសួង ខេត្តត្បូងឃ្មុំហើយសម្រាប់រាត្រីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០១៨នេះ ។
ការប្រគុំតន្រ្តីដ៏ធំនេះ នឹងមានការចូលពីសំណាក់តារាចម្រៀងជាច្រើន ប្រចាំផលិតកម្ម “សាន់ដេ” មានដូចជា ៖ កញ្ញា សុខ ពិសី , លោក ហង្ស ឧត្តមមុន្នី ,នាយ ចឺម ,លោក អ៊ីណូ ,នាយ កុយ ,នាយ ក្រិន នឹងតារាចម្រៀងជាច្រើនដួងទៀត ។ ការប្រគុំតន្រ្តី នឹងធ្វើឡើងនៅទីតាំងដីឡូតិ៍ ខាងកើតរោងចក្រទឹកកក សុខ ហេង ក្រុងសួង ខេត្តត្បូងឃ្មុំ ។
សម្រាប់ទស្សនិកជនដែលរស់នៅក្រុងសួង និង តំបន់ជិតខាង នឹងមានឪកាសបានជួប Idol របស់ពួកគេ ព្រមទាំងថតរូបជាតារាចម្រៀងដែលខ្លួនស្រឡាញ់ផងដែរ ជាងនេះទៅទៀតទស្សនិកជន នឹងផ្ទុះសំណើចជាមួយនឹងពិធីករ ពិធីការនី រួមនឹងតារាកំប្លែង នាយកុយ នាយក្រិន ផងដែរ ។
ព្រឹត្តិការណ៍តន្ត្រីទេសចរណ៍ Olate រៀបចំដោយស្ថានីយទូរទស្សន៍ MYTV នឹងធ្វើដំណើរគ្រប់ បណ្តាលខេត្តជាច្រើនក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ភាពសប្បាយរីករាយជូនពលរដ្ឋ ក្រោយសំរាកពីការងារ ដោយមានការដាក់តាំងនូវផលិតផលភេសជ្ជះ Olate ផងដែរ។
សូមទស្សនិកជន ចូលរួមទស្សនា នូវការប្រគុំតន្រ្តីនេះ អោយបានច្រើនកុះករដើម្បីផ្តល់កម្លាំងចិត្តជូនតារាចម្រៀងដែលជា Idol របស់ខ្លួន ហើយស្ថានីយទូរទស្សន៍ MYTV នឹងធ្វើការផ្សាយផ្ទាល់ ចាប់ពីវេលាម៉ោង: ៨:០០នាទីយប់ ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍