ចំនួនអ្នកចូលរួមពិព័រណ៌សៀវភៅ ឆ្នាំ២០១៨ បានកើនឡើងស្ទើរបីដង ធៀបឆ្នាំ២០១៧
ភ្នំពេញ ៖ មនុស្សជាង ១០ម៉ឺននាក់នាក់ បានទៅចូលរួមក្នុងកម្មវិធីពិព័រណ៌សៀវភៅ ដែលបានរៀបចំឡើងនៅក្នុងបរិវេណបណ្ណាល័យជាតិ ដោយគិតចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ៩ ខែធ្នូ ។ សម្រាប់ការរៀបចំពិព័រណ៌សៀវភៅលើកទី៧នេះ ទាំងអ្នករៀបចំ និង អ្នកចូលរួមយកសៀវភៅ មកដាក់តាំង សុទ្ធតែបានអះអាងស្រដៀងគ្នាពីភាពជោគជ័យ និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែមានមនុស្សជាច្រើន បានចូលរួមតាំងពីថ្ងៃចាប់ផ្តើម រហូតដល់ថ្ងៃបិទបញ្ចប់ ។
បើតាមលោកស្រី ខ្លូត វិបុលឡា ប្រធានបណ្ណាល័យជាតិ បានថ្លែងប្រាប់អ្នកសារព័ត៌មានអោយដឹង ពិព័រណ៌សៀវភៅឆ្នាំនេះ នាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានផ្តល់អំណោយមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត នោះ គឺសៀវភៅជូនដល់អ្នកចូលចិត្តអាន ដែលធ្វើអោយផ្អើលអ្នកអានសៀវភៅស្ទើរទូទាំងប្រទេស ។ បើតាមប្រធានបណ្ណាល័យជាតិ ជារៀងរាល់ឆ្នាំ បើទោះជា ចំនួនអ្នកចូលរួមមានការកើនឡើង តែមិនផ្ទុះដូចឆ្នាំនេះឡើយ ។ ហើយសន្ទុះនេះ បានធ្វើឱ្យអ្នកសសេរសៀវភៅ និងអ្នករៀបចំ មានក្តីសង្ឃឹមណាស់ថា ផ្នត់គំនិតរបស់ពលរដ្ឋ ជាពិសេសយុវជនចាប់ផ្តើមបែរមករកការអានហើយ។
លោកស្រី ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យក្តីស្រម័យនិងការចង់បានរបស់មនុស្សរាប់សែន រាប់លាននាក់ឱ្យក្លាយជាការពិត ។ ក្នុងរយៈពេល៣ថ្ងៃ និស្សិតស្ម័គ្រចិត្តជាង២០០នាក់ បានចូលរួមជួយឱ្យការតាំងពិព័ណ៍ឆ្នាំនេះប្រព្រឹត្តទៅដោយរលូននិងជោគជ័យ ។
គួររំលឹកថា សៀវភៅចំនួន៨ម៉ឺនក្បាលដែលជាអំណោយរបស់សម្តេច ហ៊ុន សែន មានបីចំណងជើង ៖ សៀវភៅស្រីហិតោបទេស សៀវភៅក្រមង៉ុយ និងសៀវភៅ អ៊ូ ចុង ដែលត្រូវបានរៀបចំចែកចាយដោយសហភាពសហព័ន្ធយុវជនកម្ពុជា ។ បើតាមរបាយការណ៍ ក្នុងរយៈពេលបីថ្ងៃនេះ មានអ្នកចូលរួមសរុបជាង១៣ម៉ឺននាក់ ខណៈ ឆ្នាំ២០១៧ មានអ្នកចូលរួមត្រឹមតែ៥ម៉ឺន១ពាន់ នាក់ប៉ុណ្ណោះ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍