ធានាគារព្រីនស៍ ចូលរួមលើកស្ទួយសម្បត្តិវប្បធម៌ជាតិខែ្មរ តាមរយៈទិវាបេតិកភណ្ឌលើកទី៤
ភ្នំពេញ ៖ ធនាគារ ព្រីនស៍ (Prince) បានឧបត្ថម្ភដល់សាលាសិល្បៈហ៊្វូណនដែលសហការជាមួយមជ្ឈមណ្ឌលសិល្បៈសិប្បកម្មវត្តភ្នំ ក្នុងការរៀបចំទិវាបេតិកភណ្ឌលើកទី៤ ដើម្បីអបអរសាទរខួប ១៥ឆ្នាំរបាំព្រះរាជទ្រព្យ, ខួបទី១៣ឆ្នាំល្ខោនស្រមោលស្បែកធំ និងខួប ២ឆ្នាំ ចាប៉ីដងវែងចូលជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ និងការដាក់បញ្ចូលល្ខោនខោល ដោយអង្គការ UNESCO។
នៅក្នុងព្រឹត្តិការណ៍នេះ មានការតាំងពិព័រណផលិតផលខ្មែរ និងមានការសំដែងសិល្បៈបុរាណចម្រុះ ដូចជាការសំដែងល្ខោនខោល, សិល្បៈចម្លាក់ស្បែក, ការផលិតរបាំងមុខល្ខោនខោល, តន្ត្រីបុរាណ, ចាប៉ីដងវែង, ការបាញ់ធ្នូ, ការសំដែងសិល្បៈរបាំ, ការសាក់យ័ន្តខ្មែរ, ក្បាច់គុណបុរាណ, ល្បែងអុក, និងនំខ្មែរជាដើម។
ទិវាបេតិកភណ្ឌលើកទី៤ ប្រធានបទល្ខោនខោលមរតកជាតិខ្មែរ ដែលកំពុងប្រព្រឹត្តទៅ រហូតដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅមជ្ឈមណ្ឌលសិល្បៈ សិប្បកម្មវត្តភ្នំ (រមណីយដ្ឋានវត្តភ្នំ) មានសាធារណជន បានចូលរួមទស្សនាកម្សាន្ត និង លើកទឹកចិត្ត ក៏ដូចជាចូលរួមគាំទ្រដល់ការសម្ដែងល្ខោនខោល និងការសម្ដែងសិល្បៈផ្សេងៗ យ៉ាងច្រើនកុះករ ។
ទិវាបេតិកភណ្ឌលើកទី៤ ប្រធានបទល្ខោនខោលមរតកជាតិខ្មែរ គឺមានគោលបំណងដើម្បីលើកតម្កើងការផ្សព្វផ្សាយនូវកេរមតកវប្បធម៌ខ្មែរឲ្យកាន់តែមានភាពល្បីល្បាញក្នុងស្រទាប់សាធារណជន និងជម្រុញឲ្យយុវជនខ្មែរបានស្វែងយល់កាន់តែច្បាស់អំពីទម្រង់សិល្បៈនីមួយៗ តាម រយៈ ការតាំងបង្ហាញ និងការសម្ដែងនាឱកាសនោះ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍