មនុស្សជាង ៤០០នាក់ បានចូលរួមការរត់ប្រណាំងឆ្លងកាត់ឧបសគ្គ ជាលើកដំបូងនៅកម្ពុជា
ភ្នំពេញ ៖ ការរត់ប្រណាំងឆ្លងកាត់ឧបសគ្គ ត្រូវបានរៀបចំឡើងជាលើកដំបូងនៅកម្ពុជា (Breakthrough Barriers Dash) ដោយមានអ្នកចូលរួមប្រមាណ ៤០០នាក់ ។
ការរត់ប្រណាំងឆ្លងកាត់ឧបសគ្គនេះ ធ្វើឡើងនៅលើផ្ទៃដីទំហំ៤ហិចតា ជិតផ្សារទំនើបអ៊ីអន ម៉ល សាខាសែនសុខ ក្រោមការជួយគំាទ្រពីក្រុមហ៊ុនសហរដ្ឋអាមេរិក ។
កម្មវិធីនេះ គឺ ជាការប្រឡងប្រណាំងសម្រាប់ក្រុមគ្រួសារ ដែលត្រូវបានធ្វើឡើងសម្រាប់អត្ត ពលិកអ្នករត់ប្រណាំង និង យុវជនក្មេងៗ ជាមួយនឹងបេសកកម្មដើម្បីលើកកម្ពស់សុខភាពនៅទីក្រុង ដែលមមាញឹកនឹងការងារ និង ការសិក្សាពេញមួយថ្ងៃ ។ ការប្រកួត មានក្រុមមនុស្សធំ និងវគ្គប្រកួតប្រជែងដោយឡែក សម្រាប់កុមារ និងបេក្ខជនចុះឈ្មោះជាក្រុម ។ សម្រាប់វគ្គឧបសគ្គចម្ងាយ ១ គីឡូម៉ែត្រ មានឧបសគ្គចំនួន៨ ដែលត្រូវឆ្លងកាត់ ។
ជាមួយនេះ កម្មវិធីនេះ ក៏ផ្តល់ឪកាសអោយក្រុមគ្រួសារ អាចចូលរួមកម្សាន្តសប្បាយជាមួយនឹងទំនិញ ម្ហូបអាហារ កន្លែងលំហែរ និង វគ្គឧបសគ្គតូចៗសម្រាប់កុមារ ។
ជ័យលាភីនៃការប្រណាំងបានទទួលនូវទឹកប្រាក់ជាង ១លានរៀល ជាមួយនឹងសំបុត្រទ្រីប៉ូលីនផាក និងរង្វាន់ជាច្រើនទៀត៕

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍