Connect with us

កម្មវិធី Google+ នឹងលែងមានជាអចិន្រ្តៃយ៍ ចាប់ពីខែមេសា ឆ្នាំ២០១៩ ដោយសារតែកំហុសឆ្គង

សហរដ្ឋអាមេរិក ៖ ទីបំផុត Google ដែលជាក្រុមហ៊ុនបច្ចេក​វិទ្យាព័ត៌មានដ៏ធំរបស់សហរដ្ឋ​អាមេ    រិក បានប្រកាស ថានឹង​​បិទ​​​​​សេវា​បណ្តាញ​ទំនាក់ទំនងសង្គម​របស់ខ្លួន​​គឺ Google+ ។ ការប្រកាសបិទនេះ បន្ទាប់ពីមាន​បញ្ហាកំហុសឆ្គងផ្នែក​កូដ ដែល​ពាក់​​ព័ន្ធទិន្នន័យឯកជន​​របស់អ្នក​ប្រើប្រាស់ និង​ត្រូវបានរកឃើញ ​ជាលើកទីពីរ។

បើតាមការប្រកាសរបស់ Google បានអោយដឹងថា បណ្តាញសង្គម Google+ របស់ខ្លួន នឹងបិទជាអចិន្ត្រៃយ៍តែម្តងនៅខែមេសា ឆ្នាំ២០១៩ ។

បើតាមក្រុមហ៊ុន Google បានឲ្យដឹងថា អ្នកប្រើប្រាស់​ប្រមាណ ៥២លាន ៥សែននាក់ បានរងការ​ប៉ះពាល់​ពី​បញ្ហាផ្នែកកូដនេះ ដែល​ធ្វើឲ្យ​លេចធ្លាយ​​ព័ត៌មាន​ឯកជន ដូចជា​ឈ្មោះ អាស័យដ្ឋាន​អ៊ីម៉ែល មុខរបរ និង អាយុ​ នៃ​អ្នកប្រើប្រាស់ ដែលបានកើតឡើងកាលពីចន្លោះ​​ថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

គួររំលឹកថា កាលពីខែតុលា​ កន្លងទៅ បញ្ហាកំហុសឆ្គងស្រដៀងគ្នានេះក៏បានកើតឡើង​ក្នុងសេវា Google+ ដោយ​​វាបាន​ធ្វើឲ្យ​​លេច​ធ្លាយ​ព័ត៌មានឯកជន​របស់អ្នកប្រើប្រាស់​រាប់សែននាក់ ទៅកាន់​​ក្រុមអ្នក​អភិវឌ្ឍន៍​កម្មវិធី (Developer)ដែលប្រការនេះ​​ បានបង្កឲ្យមានក្តីកង្វល់​ជាខ្លាំង​ ចំ​ពោះសមត្ថភាព​​​របស់​ក្រុមហ៊ុនGoogle ក្នុងការគ្រប់គ្រង​​ទិន្នន័យ​​អ្នកប្រើប្រាស់ព្រមទាំងគោលការណ៍​រក្សាតម្លាភាពរបស់​ក្រុមហ៊ុន ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម