សិក្ខាកាមប្រទេសចំនួន៩ កំពុងទទួលការបណ្តុះបណ្តាលផ្នែកអនុវត្តហ្វឹកហ្វឺនកូនជាង ដែលរៀបចំឡើងនៅកម្ពុជា
ភ្នំពេញ ៖ កម្ពុជា កំពុងធ្វើជាម្ចាស់ផ្ទះសម្រាប់ការបណ្តុះបណ្តាលថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក ពីគុណភាពនៃការអនុវត្តហ្វឹកហ្វឺនកូនជាង ដែលមានរយៈពេល ៥ថ្ងៃ រៀបចំដោយអង្គការអន្តរជាតិ ខាងការងារ (ILO) ។
មានសិក្ខាកាមមកពីប្រទេសចំនួន៩ បានទទួលការបណ្តុះបណ្តាល ដែលរួមមាន ប្រទេសបង់ក្លាដេស, កម្ពុជា, ឥណ្ឌា, ឥណ្ឌូនេស៊ី, ឡាវ, មីយ៉ាន់ម៉ា, ហ្វីលីពីន, ថៃ និងវៀតណាម ព្រមទាំងមានការចូលរួមពីដៃគូអភិវឌ្ឍន៍ ផ្សេងៗទៀត ។
វគ្គបណ្តុះបណ្តាលនេះមាន ត្រូវបានរៀបចំឡើងក្នុងគោលបំណង ៖ ១.បង្កើនការយល់ដឹងដល់សិក្ខាកាម ពីការហ្វឹកហ្វឺនកូនជាង, ២.ចែករំលែកបទពិសោធន៍ការចុះអធិការកិច្ចការងារហ្វឹកហ្វឺនកូនជាងរវាងប្រទេសនិងប្រទេស ក៍ដូចជាក្នុងតំបន់, ៣.កំណត់ធាតុគន្លឹះដែលជាការអនុវត្តល្អនៃស្ថាប័នក្នុងការអភិវឌ្ឍ និងអនុវត្តហ្វឹកហ្វឺនកូនជាងឱ្យមានគុណភាព, និង ៤. រៀបចំផែនការសកម្មភាពដើម្បីលើកកម្ពស់គុណភាពនៃកម្មវិធីហ្វឹកហ្វឺនកូនជាង ។
រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានគាំទ្រចំពោះវគ្គ បណ្តុះបណ្តាលនេះ និង បន្តថា ការលើកកម្ពស់ការអភិវឌ្ឍន៍ជំនាញ និងធនធានមនុស្ស រួមនឹងការធ្វើប្រសើរឡើង នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាបញ្ហាសំខាន់ ដើម្បីឱ្យស្របតាមតម្រូវការទីផ្សារការងារ រួមទាំងបង្កើតវិធានការជំរុញ និងលើកទឹកចិត្តដល់អ្នកសិក្សា តាមរយៈធ្វើការងារ ការហាត់ការ និង ការហ្វឹកហ្វឺនកូនជាង ។
សម្រាប់កម្ពុជា ក្នុងច្បាប់ស្តីពីការងារ ត្រង់ជំពូកទី៣ ដែលមាន ១៤ មាត្រា (មាត្រា៥១-៦៤) ជាពិសេស ក្នុងមាត្រា៥៧ បាន ចែងថា សហគ្រាសទាំងឡាយដែលមានប្រើប្រាស់ កម្មករនិយោជិតច្រើនជាងហុកសិបនាក់ ត្រូវតែមានកូនជាងចំនួនស្មើនឹងមួយភាគដប់ (មានន័យថា ១០%) នៃចំនួនកម្មករនិយោជិត ដែលធ្វើការក្នុងសហគ្រាសនោះ។
បើតាមរដ្ឋមន្រ្តីក្រសួងការងារកម្ពុជាចាប់តាំងពីឆ្នាំ២០១៣ ដល់ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រសួងបានធ្វើការហ្វឹកហ្វឺនកូនជាងនៅតាមបណ្តាសហគ្រាសគ្រឹះស្ថាននានា បានសរុបចំនួន ៨ម៉ឺន ៥ពាន់ ៩៩៧នាក់ ក្នុងនោះ ស្រី៦ម៉ឺន ៣ពាន់ ១៤៥នាក់ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍