តោះ ទៅចូលរួមពិព័រណ៍វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ
ភ្នំពេញ ៖ នៅសល់តែ២ថ្ងៃទៀត ពិព័រណ៍វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នឹងចាប់ផ្តើមរយៈពេល ៣ថ្ងៃ ក្នុងបរិវេណស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ខណៈដែលអ្នករៀបចំ បានអំពាវនាវដល់សាធារណៈជន ជាពិសេសយុវជន ចូលរួមកម្មវិធីនេះអោយបានច្រើន ដើម្បីស្វែងយល់ពីការវិវឌ្ឍន៍នៃវិទ្យាសាស្រ្ត ។
ពិព័រណ៍បច្ចេកវិទ្យា និងវិទ្យាសាស្រ្តនេះ រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ក្រោមកិច្ចសហកាជាមួយក្រសួងបរិស្ថាន និង សារមន្ទីរចល័តពិព័រណ៍វិទ្យាសាស្ត្រ និងបច្ចកវិទ្យាចិន ដែលចាប់ផ្តើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ នៅអគារខេមរានី ។
លោក គួច វែងស៊្រុន ប្រធានរៀបចំពិព័រណ៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានថ្លែងអោយដឹងកាលពីពេលថ្មីៗនេះថា គោលបំណងនៃពិព័រណ៍នេះ គឺដើម្បីបណ្តុះផ្នត់គំនិត តម្រង់ទិស បង្កើនការយល់ដឹង និងលើកទឹកចិត្តដល់កុមារ និងយុវជនឱ្យចាប់យកជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រ ក្នុងសម័យឧស្សាហកម្ម ទី៤ និង ឌីជីថល សំដៅរួមចំណែកអភិវឌ្ឍធនធានខួរក្បាលរបស់ជាតិ នវានុវត្តន៍ លើកកម្ពស់សមត្ថភាពប្រកួតប្រជែង និង ការរស់នៅដោយចីរភាព តាមរយៈការមកទទួលចំណេះដឹងលើបច្ចេកទេស និងបច្ចេកវិទ្យា និងសាកល្បងផ្ទាល់ ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ។
លោក គួច វែងស៊្រុន ក៏បានអោយដឹងផងដែរថា សហភាពសហព័ន្ធយុវជនកម្ពុជា នឹងសហការជាមួយប្រទេសចិន ដើម្បីរៀបចំពិព័រណ៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យានេះ ក្នុងរយៈពេល៣ឆ្នាំបន្តបន្ទាប់គ្នា គឺចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ ។
លោក ក៏បានអំពាវនាវដល់យុវជនកម្ពុជា ចូលរួមគាំទ្រដល់ពិព័រណ៍នេះ អោយបានច្រើន និង ចូលរួមស្វែងយល់ពីការវិវត្តន៍រីកចម្រើននៃវិស័យបច្ចេកវិទ្យា និង វិទ្យាសាស្រ្ត ។
សូមបញ្ជាក់ថាក្នុងកម្មវិធីពិព័រណ៍នេះ មានការៀបចំស្តង់ចំនួន១៥ ដើម្បីធ្វើការដាក់តាំងនូវផលិតផលបច្ចេកវិទ្យា និង វិទ្យាសាស្រ្ត ជាច្រើនមុខខុសៗគ្នាសម្រាប់អ្នកចូលរួមបានទស្សនាផងដែរ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍