Connect with us

កុំភ្លេចកាន់ពាក្យសុំចូលធ្វើការ ទៅចូលរួមក្នុងវេទិកាការងារ ដែលរៀបចំឡើងនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ

ភ្នំពេញ ៖ វេទិកាការងារសម្រាប់ខែធ្នូ ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ ខែធ្នូខាងមុខនេះ​ក្នុងបរិវេណទីភ្នាក់ងារជាតិមុខរបរ និងការងារ ក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមទីភ្នាក់ងារជាតិ បានអោយដឹងថា ក្រុមហ៊ុនធំៗ ចំនួន១០ ដែលកំពុងប្រតិបត្តិការអាជីវកម្ម នៅកម្ពុជា កំពុងត្រូវការបុគ្គលិកបម្រើការងារប្រមាណជិត ១០០០កន្លែង ដែលនេះជាឪកាសល្អសម្រាប់និស្សិត និង ពលរដ្ឋ ដែលកំពុងស្វែងរកការងារធ្វើ ។

ក្រុមហ៊ុនទាំង១០ រួមមាន ធនាគារ CIMB, ក្រុមហ៊ុន ISI Steel , ក្រុមហ៊ុន Clik, ក្រុមហ៊ុន Seatel, ដាប់ប៊ែលយូប៊ី ហ្វាយនែន, ក្រុមហ៊ុន Opennet, ក្រុមហ៊ុន Super Duper, ក្រុមហ៊ុន DKSH, ក្រុមហ៊ុន CCF និងក្រុ មហ៊ុន Makro ។

ប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ ដែលត្រូវបានដកស្រង់សម្តី បានលើកឡើងថា នាពេលបច្ចុប្បន្ន ទោះបីជាសេវាស្វែងរកការងារ និង ជ្រើសរើសបុគ្គលិក ជូនបណ្តាក្រុមហ៊ុននានា មិនទាន់មានភាពល្អប្រសើរមួយរយភាគរយក៏ដោយ ក៏ទីភ្នាក់ងារជាតិមុខរបរ និងការងារ នឹងខិតខំធ្វើយ៉ាងណា ដើម្បីពង្រឹងសេវាទាំងអស់នេះ ឲ្យកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀត ។

គួរបញ្ជាក់ផងដែរថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ តែងតែរៀបចំវេទិកាការងារ និង កិច្ចសម្ភាសប្រចាំខែសម្រាប់អ្នកស្វែងរកការងារធ្វើ រួមនឹងការបង្ហាត់បង្រៀនអំពីជំនាញទន់ ដែលមានការចូលរួមពីក្រុមមគ្គុទេសក៍អាជីព សម្រាប់ជួយដល់សិស្ស/និស្សិត អោយស្គាល់អំពីបច្ចុប្បន្នភាពនៃទីផ្សារការងារ និង ត្រៀមលក្ខណៈក្លាយបុគ្គលិកដ៏ល្អនៅក្រុមហ៊ុនរបស់ខ្លួន។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦៦៥៥ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ www.nea.gov.khនិងទំព័រ facebook neakhmer (អិនអ៊ីអេខ្មែរ) ដោយងាយស្រួល៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម