បច្ចេកវិទ្យាថ្មីមួយ អាចជួយពញាក់ស្មារតីអ្នកបើកបរ ដែលងងុយគេង ឬ អស់កម្លាំង
ប្រទេសចិន ៖ គ្រឿងចក្រដ៏ទំនើបដែលមានបំពាក់ដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតជាច្រើនប្រភេទ ត្រូវបានគេយកមកតាំងបង្ហាញ នៅឯទិវាបច្ចេកវិទ្យាថ្មីអន្តរជាតិ គ័ងចូវ ២០១៨។
ក្នុងចំណោមបច្ចេកវិទ្យាទាំងនោះ មានបច្ចេកវិទ្យាមួយដែលអ្នកតាំងបង្ហាញ បានអះអាងថា
វាអាចជួយរំលឹក និង ពញាក់អារម្មណ៍អ្នកបើកបរ ដែលងោកពេលកំពុងបើកបរ។
បើតាមអ្នកតាំងបង្ហាញផលិតផល បានអោយដឹងថា បើសិនជាអ្នកបើកបរអស់កម្លាំង គាត់នឹងធ្លាក់ភ្នែក ហើយប្រស្រីភ្នែករបស់គាត់ នឹងរួមតូច ។ នៅពេលដែលកាមេរ៉ាពិនិត្យឃើញស្ថានភាពនេះ វានឹងផ្ដល់សំលេងពញាក់អារម្មណ៍ភ្លាមៗតែម្ដង ។
បើសិនជាអ្នកបើកឡានក្រុងអស់កម្លាំង កាមេរ៉ា នឹងបញ្ជូនសារទៅកាន់ក្រុមអ្នកតាមដានស្ថានការនៅឯស្ថានីយ ដើម្បីប្រាប់គេអោយដឹងថា អ្នកបើកបរអស់កម្លាំង ហើយអ្នកតាមដាននឹងជូនដំណឹងមកកាន់អ្នកបើកបរ កុំអោយបន្តដំណើរទៅមុខ ដើម្បីជៀសវាងបង្កអោយមានគ្រោះ ថ្នាក់។ ក្នុងពេលជាមួយគ្នានោះដែរ កាមេរ៉ាដដែលនោះ ក៏គណនាចម្ងាយរវាងរថយន្ត និងរថយន្ត ហើយបើសិនជារថយន្តស្ថិតនៅចម្ងាយដែលអាចបង្កគ្រោះថ្នាក់ កាមេរ៉ា នឹងបញ្ចេញសំលេង ពញាក់អារម្មណ៍ដល់អ្នកបើកបរផងដែរ។
បច្ចេកវិទ្យាមួយទៀត ដែលបានយកមកបង្ហាញ ត្រូវបានគេបញ្ចូលទៅក្នុងតុក្កតាសម្រាប់ក្មេង លេង។ វា គឺជាកេសក្រដាស ដែលមិនប្រើខ្សែ ឬ ដែកអ្វីនោះទេ ប៉ុន្តែគេអាចបំលែងវាអោយទៅជាព្យាណូបាន ។
អ្នកតាំងបង្ហាញផលិតផល បានអោយដឹងថា កេសនេះ អត់មានតខ្សែភ្លើងអ្វីទេ គឺមានតែដងសម្រាប់កាន់ តែ២ប៉ុណ្ណោះ ។ ដងម្ខាង បញ្ចេញកាំរស្មីអាំងហ្វ្រ៉ារែត តាមដងកាន់នេះ ហើយបញ្ចេញប្រតិកម្មជាមួយនឹងក្រដាសផ្លាត ។ ដងទាំងពីរ មានលក្ខណៈស្រដៀងគ្នាណាស់។
ក្រៅពីតាំងបង្ហាញផលិតផលដែលផលិតក្នុងស្រុក ពិព័រណ៍នេះ ក៏មានបង្ហាញបច្ចេកវិទ្យាមកពីប្រទេសឯទៀតដែរដូចជា Sensor ដែលអាចបកប្រែសញ្ញាសំខាន់ៗរបស់ទារកនិង ផលិតផលឆ្លាតវៃផ្សេងៗដែលអាចជួយអ្នកដែលរៀនមិនងាយចេះអោយមានសមត្ថភាពដោះស្រាយបញ្ហានេះបាន៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍