Eden Hazard បង្ហើបពេលវេលា ពីការសម្រេចចិត្តផ្លាស់ទៅ Real Madrid ឬ ក៍យ៉ាងណា
អង់គ្លេស៖ កីឡាករ Eden Hazard បានបង្ហើបឲ្យដឹងថា នៅពេលដែលកិច្ចសន្យាជាមួយក្លិបតោខៀវ Chelsea កាន់តែជិតផុត គឺជាពេលវេលា នៃការសម្រេចចិត្តរបស់ខ្លួន ថា ត្រូវទៅចូលរួមជាមួយនឹងក្លិប Real Madrid ឬ យ៉ាងណា ។
កីឡាករវ័យ ២៧ឆ្នាំរូបនេះ ត្រូវបានផ្សារភ្ជាប់រឹតតែខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្លិបយក្ស La Liga គឺ ក្រុម Real Madrid ក្រោយព្រឹត្តិការណ៍បាល់ទាត់ World Cup និងការចាកចេញរបស់ Ronaldo ។
កីឡាករ Hazard បានបង្ហាញជាថ្មីម្តងថា ការផ្ទេរចេញពីទីក្រុងឡុងដ៍ អាចនឹងកើតឡើង ខណៈដែលកុងត្រាថ្មីជាមួយនឹងក្រុមតោខៀវ មិនទាន់ត្រូវបានចុះហត្ថលេខានោះទេ ។
ខ្សែប្រយុទ្ធអន្តរជាតិប៊ែលហ្សីករូបនេះ បានប្រាប់កាសែត RMC របស់បារាំងថា គាត់ តែងតែចូលចិត្ត Real Madrid ទោះមាន ឬ គ្មាន Zidane ក៍ដោយ ។ នៅចុងឆ្នាំនេះ គាត់ នៅសល់កុងត្រា ១ឆ្នាំទៀតជាមួយនឹងក្លិប Chelsea ហើយគាត់ នឹងសម្រេចចិត្តនៅដំណាច់រដូវកាល ។
បើទោះបីជាការចាប់ផ្តើមដ៏រឹងមាំរបស់ Hazardនៅក្នុងរដូវកាលនេះក៏ដោយ ប៉ុន្តែ រូបគេមិនបានរកគ្រាប់បាល់មួយគ្រាប់សោះក្នុងរយៈពេលជាង២ខែមកហើយ ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍