Connect with us

គ្រូបង្វឹក Barcelona ប្រាប់ក្លិប Inter ថា ក្រុមរបស់លោកនឹងផ្ដួល Spurs យប់នេះ

អេស៉្បាញ៖ លោកគ្រូបង្វឹក Ernesto Valverde របស់ Barcelona បានបញ្ជាក់ថា  ក្លិប Inter មិនបាច់ត្រូវព្រួយបារម្ភអ្វីឡើយ ខណៈដែលក្រុមអ្នកមានបុណ្យនឹងផ្តួល Tottenham Hotspur នៅយប់នេះ ។                                                            

ទោះលទ្ធផលយ៉ាងណាក៍ដោយ ក៍ Barca បានកក់កៅអីទៅវគ្គបន្ទាប់រួចទៅហើយ ។ ប្រសិនបើពួកគេចាញ់ Spurs នៅទឹកដី Camp Nou នោះ ក្រុមមកពីអង់គ្លេស នឹងត្រូវរង់ចាំមើលលទ្ធផលរបស់ Inter ។

ដោយឡែក ក្រុមមកពីអ៊ីតាលី នឹងទទួលភ្ញៀវ PSVសម្រាប់ការប្រកួតចុងក្រោយក្នុងពូល នៃក្របខ័ណ្ឌ ChampionsLeague របស់ពួកគេ ។ ប៉ុន្តែជោគវាសនារបស់ពួកគេ គឺមិនស្ថិតក្នុងដៃរបស់ខ្លួនឯងឡើយគឺ ត្រូវពឹងផ្អែកលើម្ចាស់ជើងឯកអេស៉្បាញមួយភាគធំ ។   លោក Valverde បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថាវាជាការពិតដែលថា នឹងមានការផ្លាស់ប្តូរកីឡាករខ្លះ។ លោក បានត្រៀមសមត្ថភាពក្រុមរួចហើយព្រោះក្លិបបានឲ្យកីឡាករមួយចំនួនសម្រាក បន្ទាប់ពីការប្រកួតនៅថ្ងៃសៅរ៍។ Inter មិនចាំបាច់ព្រួយបារម្ភអ្វីឡើយពួកគេគួរតែលេងជាមួយ PSV ដោយសម្រួលចុះ ព្រោះក្លិបលោក ក៍ចង់ឈ្នះ Tottenham Hotspur ដូចគ្នា៕

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម