លោក Ancelotti ថា Napoli នឹងមិនខ្លាចការបំភិតបំភ័យដោយអ្នកគាំទ្ររបស់ Liverpool នៅ Anfield នោះទេ
អ៊ីតាលី៖ លោក Carlo Ancelotti បានឲ្យដឹងថា ក្លិប Napoli នឹងមិនខ្លាចការបំភិតបំភ័យ ដោយអ្នកគាំទ្ររបស់ Liverpool ក្នុងបរិយាកាសដ៏អស្ចារ្យនៅកីឡដ្ឋាន Anfield នោះទេ។
ក្រុមនៅអ៊ីតាលីនេះ នឹងទៅសួរសុខទុក្ខ Liverpool នៅក្នុងក្របខ័ណ្ឌ Champions League នៅយប់នេះ ហើយនឹងត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ប្រសិនបើពួកគេទទួលលទ្ធផលស្មើគ្នា ។
លោក Ancelotti បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតថា ពិតណាស់វាជាកីឡដ្ឋានដ៏អស្ចារ្យមួយក្នុងចំណោមកីឡដ្ឋានដ៏ឆ្នើមបំផុតក្នុងពិភពលោក ។
លោក បានបន្ថែមទៀតថា មនុស្សគ្រប់គ្នាដឹងពីទឹកចិត្តរបស់អ្នកគាំទ្ររបស់ក្រុមហង្សក្រហម ប៉ុន្តែ វាពិតជាអស្ចារ្យណាស់ ដែលមានការប្រកួតទាំងនេះ នៅកីឡាដ្ឋាន Anfield ។ ក្រុមរបស់ លោក នឹងមិនខ្លាចការបំភ័យពីសំណាក់អ្នកគាំទ្ររបស់ហង្សក្រហមនោះទេ ព្រោះកីឡាករចង់លេងនៅក្នុងកីឡដ្ឋានដ៏អស្ចារ្យទាំងនេះ។
Liverpoolនឹងមានអ្នកគាំទ្រជាច្រើននៅឯកីឡដ្ឋានប៉ុន្តែ Napoliនឹងមានអ្នកគាំទ្រចំនួន៣០០០ នាក់ ក្នុងកីឡដ្ឋានផងដែរ និង ៤០ លាននាក់នៅជុំវិញពិភពលោក ៕
ប្រភប៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍