Ronaldo ចង់ឃើញ Messi មកប្រកួតប្រជែងគ្នានៅ Serie A នៅថ្ងៃណាមួយ
អ៊ីតាលី៖ Cristiano Ronaldo គិតថា គូប្រជែងដ៏ស្វិតស្វាញរបស់ខ្លួននៅ Barcelona កីឡាករ Lionel Messi គួរតែមកចូលរួមជាមួយគាត់ នៅលីហ្គអ៊ីតាលីនៅថ្ងៃណាមួយ ។ នេះបើយោងតាម កិច្ចសម្ភាសន៍ជាមួយកាសែត La Gazzetta dello Sport និង Corriere dello Sport ។
កីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ បានឆ្លើយតបនឹងសំណួរមួយដែលសួររូបគេថា នឹក Messi ឬ អត់ ។ គាត់ បាននិយាយថា ខ្ញុំប្រហែលជានឹកគាត់បន្តិច ។ ខ្ញុំលេងនៅប្រទេសអង់គ្លេស , អេស្ប៉ាញ , អ៊ីតាលី, ព័រទុយហ្គាល់ ខណៈពេលដែលគាត់ស្នាក់នៅតែប្រទេសអេស្ប៉ាញ ។ ដូចនេះ ប្រហែលជាគាត់ ត្រូវការខ្ញុំបន្ថែមទៀត ។
Ronaldo ក៏បាននិយាយថា ចង់ឃើញ កីឡាករ Messi មកលេងនៅអ៊ីតាលីនៅថ្ងៃណាមួយ ដើម្បីប្រកួតប្រជែងជាមួយគ្នា ។
រយៈពេលជាង ១៥ឆ្នាំក្នុងអាជីពបាល់ទាត់របស់កីឡាករជើងឯក Ballon d’Or ៥សម័យនេះរូបគេបានលេងឲ្យ ៤ក្លិបក្នុង ៤ប្រទេសផ្សេងគ្នាគឺ ក្លិប SportingLisbon ក្នុងប្រទេសព័រទុយហ្គាល់, ក្លិប ManchesterUnited ក្នុងប្រទេសអង់គ្លេស, ក្លិបReal Madrid ក្នុងប្រទេសអេស្ប៉ាញ និងក្លិប Juventusក្នុងប្រទេសអ៊ីតាលី៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍