Connect with us

ឃាត់ខ្លួនអ្នកគាំទ្រ Chelsea ៤នាក់ ដែលរំលោភបំពានលើការរើសអើងពូជសាសន៍លើកីឡាករ Raheem Sterling

អង់គ្លេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុម Manchester City ត្រូវបានប្រមាថពីអ្នកគាំទ្រ Chelsea អំឡុងពេលប្រកួតនៅ Stamford Bridge កាលពីថ្ងៃសៅរ៍ ហើយពេលនេះ ក្រុមតោខៀវ បានចាត់វិធានការប្រឆាំងនឹងអ្នកដែលពាក់ព័ន្ធទាំងនោះហើយ ។                                                   

Chelsea បានឃាត់ខ្លួនអ្នកគាំទ្រ ៤នាក់ ពីការចូលរួមទស្សនាការប្រកួត ដោយសារតែការរំលោភបំពានលើការរើសអើងពូជសាសន៍ជាមួយនឹងកីឡាករ Raheem Sterling ។ កីឡាករអន្តរជាតិអង់គ្លេស Sterling បានទទួលរងការស្រែកដៀមដាម ជាមួយនឹងកាយវិការបែបឌឺដង ខណៈដែលគាត់បានទៅរើសបាល់ នៅក្រៅទីលាន ដែលវាមានលក្ខណៈមិនសមរម្យរហូតជម្រុញឲ្យមានការស៊ើបអង្កេតពីក្រុមតោខៀវ ក៏ដូចជាសមាគមន៍កីឡាបាល់ទាត់ និង ប៉ូលិសក្រុងផងដែរ។

ក្រោយមានការចាត់វិធានការណ៍ ក្លិប ManCityក៍បានគាំទ្រទង្វើររបស់ក្លិប Chelseaដោយចេញសេចក្តីថ្លែងការណ៍ថា ក្លិប និង Raheem បានចូលរួមយ៉ាងពេញទំហឹងជាមួយក្លិបតោខៀវនិងអាជ្ញាធរ ក្នុងការស៊ើបអង្កេតរឿងនេះ ។ ក្រុមម្ចាស់ជើងឯកអង់គ្លេស និងកីឡាករ បានប្តេជ្ញាចិត្តសហការណ៍ជាមួយគ្រប់ភាគីពាក់ព័ន្ធនិង អង្គការនានាដើម្បីគាំទ្រគោលបំណងនៃការលុបបំ​បាត់ការរើសអើងជាតិសាសន៍ពីការប្រកួត ៕

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម