Connect with us

ក្រសួងសាធារណៈការ នឹងដាក់អោយប្រើប្រាស់ផ្លូវការណ៍នូវកម្មវិធី ROAD CARE Mobile App

ភ្នំពេញ ៖ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានគ្រោងនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីថែទាំផ្លូវ(ROAD CARE mobile app) នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ។ ទន្ទឹមគ្នានេះ កម្ម​វិធី ROAD CARE app នឹងអាចទាញយកមកប្រើប្រាស់បានតាម Play Store និង App Store ចាប់ពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ តទៅផងដែរ ។

មុនដាក់អោយដំណើរការជាផ្លូវការណ៍ នៅថ្ងៃទី១១ ខែធ្នូ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានធ្វើកាបណ្ដុះបណ្ដាលស្ដីពីបច្ចេកទេសប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE mobile app) ដល់នាយកដ្ឋានជំនាញ ព្រមទាំងមន្ត្រីជំនាញថា្នក់ជាតិ និង ថ្នាក់ក្រោមជាតិផងដែរ។

ការបណ្ដុះបណ្ដាលនេះ គឺដើម្បីផ្ដល់ចំណេះដឹងផ្នែកបច្ចេកទេសក្នុងការប្រើប្រាស់កម្មវិធីថែទាំផ្លូវ (ROAD CARE mobile app) ជាទម្រង់អ្នកប្រើប្រាស់ផ្លូវ (Road User) ទម្រង់ក្រុមការងារថែទាំផ្លូវថ្នល់ (Maintenance Team) និងជាទម្រង់ការិយាល័យថែទាំផ្លូវថ្នល់ (Maintenance Office) ដើម្បីឱ្យពួកគេមានចំណេះដឹងបច្ចេកទេសកាន់តែប្រសើរឡើងក្នុងការប្រើប្រាស់កម្មវិធីនេះឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ។

ការដាក់អោយប្រើប្រាស់កម្មវិធីនេះក្រសួង រំពឹងថា​នឹងជួយជំរុញអោយការងារថែទាំផ្លូវថ្នល់នៅទូទាំងប្រទេសកាន់តែមានប្រិសិទ្ធភាព និងរហ័សជាងមុន ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម