សង្រ្គាមពាណិជ្ជកម្មលើបច្ចេកវិទ្យាទូរគមនាគមន៍រវាងចិននិងសហរដ្ឋអាមេរិក ហាក់កំពុងចាប់ផ្តើម ក្រោយតុលាការចិន ចេញសេចក្តីបង្គាប់
ប្រទេសចិន ៖ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Russian Today នៅថ្ងៃទី១០ ខែធ្នូ បានអោយដឹងថា តុលាការចិនមួយ បានចេញសេចក្ដីបង្គាប់បឋម ដែលនឹងហាមឃាត់ការលក់ទូរស័ព្ទដៃ iPhone ស៊េរីមុនៗភាគច្រើនរបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសចិន ។
ការចេញសេចក្តីបង្គាប់នេះ គឺតបតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Qualcomm ។ ទន្ទឹមគ្នានេះ ការសម្រេចចិត្តនេះ ត្រូវបានគេមើលឃើញថា ហាក់ដូចជាការចាត់វិធានឆ្លើយតបទៅនឹងសកម្មភាពជម្លោះពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ជាពិសេស ក្រោយការចាប់ខ្លួនថ្នាក់ដឹកនាំក្រុមហ៊ុនទូរគមនាគមន៍របស់ចិន Huawei ។
គួររំលឹកថា ក្រុមហ៊ុនយក្សអាមេរិកទាំងពីរ គឺក្រុមហ៊ុន Qualcomm និងក្រុមហ៊ុន Apple មានជម្លោះនឹងគ្នាអស់រយៈពេលច្រើនឆ្នាំមកហើយ ជុំវិញកម្មសិទ្ធិបញ្ញា។ ដោយឡែក នៅក្នុងសេចក្ដីបង្គាប់របស់តុលាការចិន បានលើកឡើងថា ក្រុមហ៊ុន Qualcomm បានអះអាងថា ក្រុមហ៊ុន Apple បានរំលោភប័ណ្ណប៉ាតង់កម្មសិទ្ធិបញ្ញា ផ្នែកបច្ចេកវិទ្យាចំនួនពីររបស់ខ្លួន ដែលត្រូវបានប្រើប្រាស់នៅក្នុងទូរស័ព្ទ ដូចជា iPhone 6S, iPhone 6S Plus, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus និង iPhone X ។
ប្រសិនបើសេចក្ដីបង្គាប់នេះត្រូវបានអនុវត្តមែននោះ ទូរស័ព្ទម៉ូឌែលទាំងនោះ នឹងត្រូវហាមឃាត់ក្នុងការលក់នៅក្នុងប្រទេសចិនជាទីដែលក្រុមហ៊ុនApple បានគ្រប់គ្រងទីផ្សារជិត ២៥ភាគរយបើគិតពីតួលេខកាលពីចុងឆ្នាំ២០១៧ ៕
ប្រភព៖ Russia Today
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍