Connect with us

ខ្សែប្រយុទ្ធ Emil Forsberg ស៊ុតឲ្យស៊ុយអែតឈ្នះស្វីស១ទល់នឹង០ឡើងវគ្គ៨ក្រុមចុងក្រោយពានរង្វាន់ FIFA World Cup 2018

ក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែតយកឈ្នះក្រុមជម្រើសជាតិស្វីស១ទល់នឹង០ទាំងប្រផិតប្រផើយដោយបានឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2018 កាលពីម្សិលមិញ។

នៅក្នុងជំនួបនាកីឡដ្ឋាន Saint Peterburg ៤៥នាទីដំបូង ក្រុមទាំង២បានធ្វើការវាយសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែមិនមានក្រុមណាមាឱកាសឡើយ។ លុះចូលមកដល់វគ្គទី២វិញ ខ្សែប្រយុទ្ធ Emil Forsberg អាចរកគ្រាប់បាល់បំប៉ោងសំណាញ់ទីបាននៅនាទីទី៦១ ដែលជាគ្រាប់បាល់ជ័យជម្នះដោយបញ្ជូនក្រុមរហស្សនាមទ័ពលឿងឡើងទៅវគ្គ១/៤តែម្តង។ ដូចនេះក្រុមលោក Janne Andersson នឹងត្រូវជួបជាមួយក្រុមតោកំណាចអង់គ្លេសនៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup 2018។

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម