Google ត្រៀមបើកករិយាល័យតំណាងនៅវៀតណាម ខណៈច្បាប់សន្តិសុខព័ត៌មានវិទ្យាថ្មី នឹងចាប់អនុវត្តពីថ្ងៃទី១ មករា ២០១៩
ហាណូយ៖ ក្រុមហ៊ុនយក្សរបស់សហរដ្ឋអាមេរិក Google កំពុងបោះជំហានទៅកាន់ការបើកការិយាល័យតំណាងរបស់ខ្លួន ប្រចាំនៅក្នុងប្រទេសវៀតណាម ដើម្បីអោយស្របទៅនឹងច្បាប់ថ្មី របស់ប្រទេសវៀតណាម ។
យោងតាមរដ្ឋាភិបាលវៀតណាម ដែលបានអះអាងនៅថ្ងៃទី ១២ ខែធ្នូនេះ តារយៈគេហទំព័រផ្លូវការណ៍ បានអោយដឹងថា ដោយផ្អែកលើប្រភពបានមកពីអនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន Google លោក ខែន វ៉កខឺ (Kent Walker)បានបញ្ជាក់ក្រមហ៊ុន Google កំពុងសិក្សាពីការបើកការិយា ល័យតំណាង នៅក្នុងប្រទេសវៀតណាម ជាមួយការទទួលបានគោលការណ៍ធានាពិសេសមួយ ដែលស្របតាមច្បាប់អន្តរជាតិ ។
ការឈានទៅបើកការិយាល័យនេះ គឺស្របពេលដែលច្បាប់ស្ដីពីសន្តិសុខព័ត៌មានវិទ្យាដ៏ចម្រូងចម្រាស់របស់វៀតណាម នឹងត្រូវចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ២០១៩ខាងមុខនេះ ដែលតម្រូវឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់ត្រូវបើកការិយាល័យតំណាង និង ផ្ទុកទិន្នន័យនៅក្នុងប្រទេស ដោយសារតែទីក្រុងហាណូយបានមើលឃើញនូវការវាយប្រហារផ្នែកព័ត៌មានវិទ្យាកាន់តែខ្លាំងឡើងៗនៅទូទាំងសកលលោក ។ តាមច្បាប់ថ្មីរបស់ប្រទេសវៀតណាមក្រុមហ៊ុន Google ឬ ក្រុមហ៊ុន Facebook ត្រូវតែដកចេញនូវរាល់ការបង្ហោះខ្លឹមសារបំពុលសង្គមនិងត្រូវប្រគល់អោយនូវទិន្នន័យផ្ទាល់ខ្លួននៃអ្នកប្រើប្រាស់ប្រសិនបើមានការស្នើរសុំពីរដ្ឋាភិបាល ដែលប្រការនេះ ត្រូវបានអ្នកវិភាគលើកឡើងថាជាការឈានទៅលុបបំបាត់ការបង្ហោះសាររិះគន់រដ្ឋាភិបាលវៀតណាមលើបណ្តាញសង្គម ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍