ការផ្តល់ជូនការធ្វើដំណើរដោយមិនគិតប្រាក់ តាមកាណូត ទំនងនឹងត្រូវបន្តនៅក្នុងឆ្នាំ២០១៩
ភ្នំពេញ ៖ មន្រ្តីសាលារាជធានីភ្នំពេញមួយរូប បានអោយដឹងថា ការផ្តល់ជូននូវការធ្វើដំណើរដោយមិនគិតប្រាក់តាមកាណូត នឹងអាចបន្តនៅឆ្នាំ២០១៩ខាងមុខ ខណៈការផ្តល់ជូនក្នុងឆ្នាំ ២០១៨ នឹងចប់នៅចុងខែធ្នូនេះ ។
ទោះយ៉ាងណា ការសម្រេចចំពោះការបន្តផ្តល់ជូននេះ នឹងត្រូវសម្រេចដោយអភិបាលរាជធានីភ្នំពេញ នាពេលខាងមុខ ក្រោយការសុំគោលការណ៍ពីថ្នាក់ដឹកនាំ ។ ប៉ុន្តែ លោក មានសុទិដ្ឋិនិ យម ថា ការផ្តល់ជូននឹងបន្ត ដើម្បីជាការលើកទឹកចិត្តដល់ពលរដ្ឋ អោយងាកមកប្រើនូវសេវាដឹក ជញ្ជូនសាធារណៈ តាមផ្លូវទឹកមួយនេះ ។
សូមបញ្ជាក់ថា សេវាកាណូតដឹកអ្នកដំណើរ តាមបណ្ដោយទន្លេសាប និង ទន្លេបាសាក់ មានចំណត ៤ កន្លែងនៅរាជធានីភ្នំពេញ និង ចំណតចុងក្រោយនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ក្នុងប្រតិបត្តិការ ប្រចាំថ្ងៃ មានកាណូតដឹកអ្នកដំណើរ ៤ គ្រឿង ពីចំណតឫស្សីកែវ ទៅចំណតតាខ្មៅ ដោយចាប់ផ្តើមពីម៉ោង ៦ ព្រឹកដល់ ៦ ល្ងាច ។
តាំងពីកាណូតដឹកអ្នកដំណើរនេះ បើកប្រតិបត្តិការចាប់ពីខែមេសា ឆ្នាំនេះ វាបានដឹកជញ្ជូនអ្នកដំណើរជាមធ្យម ១០០ នាក់ក្នុង ១ថ្ងៃ ហើយរំពឹងថា ចំនួនអ្នកដំណើរ នឹងបន្តកើនឡើង នាពេលខាងមុខ ។
កាណូតដឹកអ្នកដំណើរនេះ គឺជាការផ្ដល់ចុងក្រោយបំផុតសម្រាប់មធ្យោបាយដឹកជញ្ជូនសាធារណៈថ្មី នៅរាជធានីភ្នំពេញ ខណៈបច្ចុប្បន្នមានសេវារថយន្តក្រុងសាធារណៈនិងសេវារថភ្លើងពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅសា្ថនីយកណ្តាលនៅមហាវិថីមុនីវង្ស។ បើតាមមន្រ្តីសាលារាជធានីភ្នំពេញបានអោយដឹងថា ចាប់តាំងពីខែសីហា ឆ្នាំ២០១៨ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានប្រគល់ការគ្រប់គ្រងប្រតិបត្តិការកាណូតដឹកជញ្ជូនអ្នកដំណើរនេះអោយមកស្ថិតក្រោមការគ្រប់គ្រងរបស់សាលារាជធានីភ្នំពេញវិញ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍