Connect with us

កុំភ្លេច ចុះប្រមូលទិញត្រីទុកធ្វើប្រហុកនិងផ្អក ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែធ្នូខាងមុខនេះ

ភ្នំពេញ ៖ ប្រជាពលរដ្ឋ នឹងមានរយៈពេល ៧ថ្ងៃ ក្នុងការចុះប្រមូលទិញត្រីនៅតាមទីតាំងដែលបានកំណត់ដើម្បីធ្វើប្រហុក និង ផ្អក សម្រាប់ទុកបរិភោគ ឬ ធ្វើអាជីវកម្មបន្ត ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម បានអោយដឹងថា  រដូវត្រីត្រូវ នឹងចាប់ផ្តើមពីថ្ងៃទី១៤ ដល់ ២០ ខែធ្នូ ឆ្នាំ២០១៨ ។ ជាមួយនេះ ប្រសិនបើផ្ទៃមេឃស្រឡះល្អ និង គ្មានភ្លៀងកក់ខែទេនោះ ការនេសាទត្រី នៅភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល អាចបានផលច្រើនជាងគេ ។

ក្នុងន័យនេះ រដ្ឋបាលជលផល បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋ ​អ្នកធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ ទាំងអស់ រួសរាន់​ ចុះប្រមូលទិញ ឬ ប្រកប​របរ​របស់ខ្លួន ជាពិសេស ​ចំពេល​ដែល​ទឹក​បឹង​ទន្លេសាប នឹងស្រក​លឿន​ជាង​ឆ្នាំមុនៗ ​។​

ការសង្កេត​តាមដានរបស់រដ្ឋបាលជលផល បានអោយដឹងថា ​​កម្ពស់​ទឹក​នៅក្នុង​បឹង​ទន្លេសាប និង ​លំហូរ​ទឹក​នៅតាម​ដង​ទន្លេសាប នៅក្នុង​ភូមិសាស្ត្ររាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល មានការ​ស្រក​លឿន​ជាង​ឆ្នាំ​កន្លងទៅ ដែល​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​នេសាទ​ត្រី​បាន​ច្រើន ​។​

​ជាមួយគ្នានេះ​ផងដែរ រដ្ឋបាលជលផល ក៏បាន​ស្នើ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​សហការគ្នាជាមួយ​សមត្ថ​កិច្ច​គ្រប់​ជាន់ថ្នាក់ ដើម្បី​ចុះទៅ​សម្រួល​ចរាចរណ៍ដល់​ដំណើរ​ទៅមកនិង ​ស្នាក់នៅ រួមនឹង​ការដឹកជញ្ជូន​ត្រី​ផងដែរ ​៕ 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម