Connect with us

ដំណឹងល្អ! សម្តេចតេជោ ហ៊ុន សែន សម្លឹងមើលលើការកំណត់ប្រាក់ឈ្នួលអប្បបរមា សម្រាប់វិ ស័យផ្សេងទៀត ក្រៅពីវិស័យកាត់ដេរ

ភ្នំពេញ ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានណែនាំអោយក្រសួងស្ថាប័នពាក់ព័ន្ធ រួមនឹងតំ​    ណាងនិយោជិត និងនិយោជក ជួបពិភាក្សាគ្នាលើការកំណត់ប្រាក់ឈ្នួលអប្បបរមា ក្នុងវិស័យផ្សេងៗទៀត នៅកម្ពុជា ។

ការណែនាំនេះ បានធ្វើឡើងនៅថ្ងៃទី ១២​ខែធ្នូនេះ ខណៈសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានជួបសំណេះសំណាលជាមួយនឹងកម្មករកម្មការនីរោងចក្រកាត់ដេរ នៅខេត្តកំពង់ស្ពឺ។

ថ្លែងក្នុងឪកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងកម្មករនិយោជិត និង និយោជក រួមនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាពិភាក្សាឱ្យបានហ្មត់ចត់ លើការកំណត់ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យផ្សេងទៀត ដូចជា វិ   ស័យសំណង់ សេវាកម្ម អ្នកបម្រើការតាមផ្ទះ និង វិស័យកសិកម្ម ជាដើម។

សម្តេចតេជោ ហ៊ុន សែន បានអោយដឹងថា នៅថ្ងៃទី១០ ធ្នូ ក្នុងឪកាសទិវាសិទ្ធិមនុស្សកន្លងទៅ នេះ រាជរដ្ឋាភិបាល បានទទួលនូវសំណើរតាមរយៈញាត្តិរបស់សាហជីពមួយចំនួន ស្នើរអោយកំណត់ថ្លៃឈ្នួលអប្ប​បរមាទៅលើកម្មករសំណង់ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល ត្រូវពិនិត្យមើលថាតើ គួរត្រូវបានកំណត់លើវិស័យណាខ្លះ ព្រោះកន្លងទៅ បានកំណត់តែក្នុងវិស័យកាត់ដេរ និង ដេរស្បែកជើងតែ ប៉ុណ្ណោះ គឺ១៨២ដុល្លារ ។ សម្តេចតេជោ បានស្នើសុំឲ្យមានការកំណត់ទាំងអស់ ដើម្បីធានាថា នៅប្រទេសកម្ពុជា អ្នកធ្វើការ ត្រូវដឹងពីចំណូល និង វិធានការកេងប្រវ័ញ្ចនៃកម្លាំងពលកម្ម ។

ដោយសារសម្លឹងឃើញនូវបញ្ហាមួយចំនួនរបស់អ្នកបម្រើការនៅតាមផ្ទះសម្ដេច តេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទទួលជួលអ្នកបម្រើការតាមផ្ទះមេត្តាអាណិតអាសូរ និង យោគយល់ដល់ពួគគេផង ហើយកុំធ្វើបាបកុមារតូចៗ ដូចការបង្ហោះតាម Facebookកន្លងទៅ ដែលមានការវាយធ្វើបាបក្មេងអ្នកបម្រើពីព្រោះវាជារឿងអយុត្តិធម៌ និងអគុណធម៌ខ្លាំងណាស់ហើយមិនគួរឱ្យកើតមានក្នុងចំណោមជាតិសាសន៍កម្ពុជានោះឡើយ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម