Connect with us

តុលាកាកាណាដា អោយមានការធានាលោកស្រី Meng Wanzhou នៅក្រៅឃុំ ក្រោយភាពតានតឹងជាមួយនឹងចិន

កាណាដា ៖ ទីបំផុត នាយិកាប្រតិបត្តិផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន Huawei ត្រូវបានអនុញ្ញាតិអោយធ្វើការធានានៅក្រៅឃុំ ក្នុងប្រទេសកាណាដា ដែលនឹងផ្តល់ពេលវេលាសម្រាប់លោកស្រី ធ្វើការតវ៉ាក្តី ដែលចង់ធ្វើបត្យាប័នលោកស្រីទៅកាន់សហរដ្ឋអាមេរិក ។ លោកស្រី Meng Wanzhou អាយុ ៤៦ឆ្នាំ បានដាក់ប្រាក់ធានាដើម្បីបាននៅក្រៅឃុំ ចំនួន៧លាន ៥សែនដុល្លាអាមេរិក ។

ប៉ុន្តែករណីរឿងក្តីរបស់លោកស្រី Meng Wanzhou បានកំពុងស្ថិតចូលក្នុងដំណាក់ កាលថ្មីមួយទៀត បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា លោក ប្រហែលជានឹងធ្វើអន្តរាគមន៍ក្នុងដំណើរការផ្លូវច្បាប់ ប្រសិនបើករណីនេះ អាចជួយអោយ លោកសម្រេចនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងប្រទេសចិន ។

លោក ត្រាំ បាននិយាថា​ ប្រសិនបើវាជារឿងល្អក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដ៏ធំមួយ ហើយ ប្រសិនបើវាជារឿងល្អសម្រាប់សន្តិសុខជាតិ នោះ លោក នឹងធ្វើអន្តរាគមន៍ទៅ លើករណីនេះ ប្រសិនបើលោកគិតថាជារឿងចាំបាច់ត្រូវធ្វើ ។

លោកស្រី Meng Wanzhou ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង វែងកូវើ ប្រទេសកាណាដា កាលពីដើមខែធ្នូនេះ ។ ការចាប់ខ្លួនលោកស្រី នាយិកាប្រតិបត្តិផ្នែកហិរញ្ញវត្ថុ និងជាកូនស្រីស្ថាបនិក ក្រុមហ៊ុនហួរវៃនេះ បានធ្វើអោយមានភាពតានតឹងកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិក និង ប្រទេស​ចិន ខណៈដែលប្រទេសទាំងពីរកំពុងតែខិតខំប្រឹងប្រែងដើម្បីចរចាបញ្ចប់សង្រ្គាមពាណិជ្ជកម្ម ។

រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចោទប្រកាន់លោកស្រី Meng Wanzhou ថាបានជួយដល់ក្រុម ហ៊ុនមួយចំនួន ជាប់ទណ្ឌកម្ម នៅប្រទេសអ៊ីរ៉ង់ ។

ការអនុញ្ញាតិអោយមានការធានាលោកស្រីMeng Wanzhou អោយនៅក្រៅឃុំនេះ ត្រូវបានគេ មើលឃើញថាជាការបន្ថយភាពតានតឹងរវាងចិន និង ប្រទេសកាណាដាផងដែរ ខណៈកាលពី ថ្ងៃម្សិលម៉ិញ រដ្ឋាភិបាលចិនក៏បានធ្វើការចាប់ខ្លួនអតីតៈអ្នកកាទូតកាណាដា នៅក្នុងទីក្រុងប៉េ​កាំងផងដែរ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម