ក្រុមហ៊ុនស្រាប្រទេសព័រទុយហ្គាល់ កំពុងពង្រីកអាជីវកម្មស្រា នៅក្នុងប្រទេសចិន
ប្រទេសចិន ៖ ក្រុមហ៊ុនផលិតស្រានៅប្រទេសព័រទុយហ្គាល់ កំពុងចង់ពង្រីកមុខរបររបស់ខ្លួនមកកាន់ប្រទេសចិន ដែលមានទីផ្សារស្រា កំពុងលូតលាស់យ៉ាងខ្លាំង។
ក្រុមហ៊ុន Quinta
do Gradil មកពីរដ្ឋធានី លីស្បុន (Lisbon) ប្រទេសព័រទុយហ្គាល់
គឺជាក្រុមហ៊ុនស្រាមួយក្នុងចំណោមក្រុមហ៊ុនព័រទុយហ្គាល់ ដែលបានមកធ្វើទស្សនៈកិច្ចនៅប្រទេសចិន
ក្នុងគោលបំណងសិក្សាស្វែងយល់បន្ថែម អំពីសក្ដានុពលទីផ្សារលក់ស្រាដ៏ធំមហិមា
នៅប្រទេសចិននេះ ។
លោក ប្រ៊ូណូ ហ្គោមេ អ្នកគ្រប់គ្រងផ្នែកទេសចរស្រា នៅក្រុមហ៊ុន Quinta do Gradil បានអោយដឹងថាការនាំចេញស្រាទៅកាន់ប្រទេសចិន គឺជាផ្នែកដ៏សំខាន់ណាស់សម្រាប់ក្រុមហ៊ុន ពីព្រោះ លោក អាចរកចំនូលពីការលក់ស្រានៅប្រទេសចិន បានដល់ទៅ៣សែន៤ម៉ឺនដុល្លារអាមេរិកឯណោះ ។ ដូច្នេះ ក្រុមហ៊ុនលោក កំពុងព្យាយាមចូលអោយកាន់តែជិតនឹងអតិថិជនចិន ហេតុនេះហើយ ទើបបានជាក្រុមហ៊ុន បានបោះទីតាំងនៅក្បែរភោជនីយដ្ឋាន ក្បែរហាងស្រា ទាំងហាងដែលលក់តាមអនឡាញ និង មិនតាមអនឡាញ។
លោក ហ្គោមេ មានសុទិដ្ធិនិយមចំពោះអាជីវកម្មស្រារបស់ក្រុមហ៊ុនលោក នៅប្រទេសចិន។
បើយោងតាមស្ថិតិដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយចិនប្រទេសចិនបាននាំចូលស្រាពីប្រទេសព័រទុយហ្គាល់ ចំនួន៩លាន៥សែន៨ម៉ឺនលីត្រក្នុងឆ្នាំ២០១៧ ដែលស្មើនឹងប្រាក់ប្រហែល២៣លាន ៥សែនដុល្លារអាមេរិក កើនឡើង២៩ភាគរយបើធៀបនឹងឆ្នាំ២០១៦៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍