Connect with us

កីឡាករ David Silva នឹងខកខនមិនបានចូលរួមប្រកួត យ៉ាងតិច២សប្តាហ៍ ដោយសាររបួស

អង់គ្លេស ៖  ខ្សែបម្រើរបស់ក្លិប Manchester City កីឡាករ David Silva នឹងត្រូវអវត្តមានរយៈពេល ២ ទៅ ៣សប្តាហ៍ ដោយសារបញ្ហារបួស នេះបើយោងអ្នកចាត់ការទូទៅរបស់ក្លិប។

ខ្សែបម្រើវ័យ ៣២ឆ្នាំរូបនេះ បានទទួលរងរបួសសរសៃពួរ ដែលត្រូវដូរចេញក្នុងតង់ទី២ នៅពេលបរាជ័យ ក្រោមថ្វីជើង Chelsea កាលពីថ្ងៃសៅរ៍ ។ Silva បានចូលរួមជាមួយមិត្តរួមក្រុម Claudio Bravo, Danilo, Benjamin Mendy, Kevin de Bruyne និង Sergio Aguero សម្រាកព្យាបាលរបួសនៅក្រៅទីលាន ។                           

គ្រូបង្វឹកក្លិប លោក Guardiolaបាននិយាយថា របួសរបស់គេមិនធ្ងន់ធ្ងរទេ ប៉ុន្តែបានបញ្ជាក់ថាកីឡាករសញ្ជាតិអេស្ប៉ាញនេះ នឹងខកខានការប្រកួតក្នុងក្របខ័ណ្ឌ ChampionsLeague ទល់នឹង Hoffenheim ខណៈដែល៥ប្រកួតក្នុងក្របខ័ណ្ឌChampions League កន្លងមករូបគេបានចូលលេង ៕

ប្រភព៖ TrollKhmer

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម