គ្រូបង្វឹករបស់ក្លិប Napoli គិតថា ការឈូសយកបាល់របស់កីឡាករ van Dijk គួរតែទទួលបានកាតក្រហម
អ៊ីតាលី៖ លោក Carlo Ancelotti គិតថា ការឈូសយកបាល់របស់ Virgil van Dijk ទៅលើខ្សែប្រយុទ្ធ Dries Mertens ក្នុងជ័យជម្នះរបស់ Liverpool លើ Napoli គួរតែទទួលកាតក្រហម។
ខ្សែការពាររបស់ក្រុមហង្សក្រហម Liverpool កីឡាករ Van Dijk ទទួលបានកាតលឿងក្នុងនាទី ទី១៣ នៅពេលដែលប្រធានក្រុមហូឡង់ ធាក់ចំកជើងរបស់កីឡាករ Merten បន្ទាប់ពីរត់ទៅឈូសបាល់ចេញ នៅក្នុងការប្រកួតរវាងក្រុម Liverpool និង Napoli ដែលក្រុមមកពីអង់គ្លេសយកឈ្នះ ១-០ លើក្រុមមកពីអ៊ីតាលី ។
លោក Carlo Ancelotti គ្រូបង្វឹករបស់Napoli បានសោកស្តាយចំពោះការខ្វះខាតរបស់ VARដោយលោក មានអារម្មណ៍ថា Virgilvan Dijk គួរតែត្រូវបានទទួលកាតក្រហម ហើយគាត់ បាននិយាយថា VanDijk មានសំណាងដែលបានលេងនៅលើទីលានទៀត ។ លោក Ancelotti បានឃើញនៅលើវីដេអូ ដូចនេះគាត់ គិតថា គួរតែទទួលបានកាតក្រហម។ មានសំណួរជាច្រើនអំពី VAR ហើយនៅពេលដែល VAR ចូលមកកាន់ក្របខ័ណ្ឌ Champions League វាយឺតពេលទៅហើយ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍