មន្រ្តីគយ និងវិស័យឯកជន ជួបគ្នា ដើម្បីស្វែងរកដំណោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការអនុវត្តបែបបទនីតិវិធីគយ
ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជួបប្រជុំជាលើកទី៧ សម្រាប់យន្តការភាពជាដៃគូគយ-ផ្នែកឯកជន ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានារបស់វិស័យឯកជនពាក់ព័ន្ធ នឹងការអនុវត្តនីតិវិធីគយ សំដៅធានាតុល្យភាព រវាងការអនុវត្តគោលនយោបាយ នៃកិច្ចសម្រួលពាណិជ្ជកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនិងការលើកកម្ពស់ អនុលោមភាពច្បាប់ក្នុងសង្គម។
កិច្ចប្រជុំនេះធ្វើឡើងក្រោមវត្តមានសហប្រធាននៃយន្តការភាពជាដៃគូគយផ្នែកឯកជន អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានបញ្ជាក់ថា យន្តការនេះ គឺជាការពិគ្រោះយោបល់ ដើម្បីស្វែងរកដំណោះស្រាយឈ្នះៗទាំងអស់គ្នា ដែលស្របទៅ និងគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានដាក់ចេញដើម្បីឲ្យមានសុខុដុមជាមួយគ្នា និងធ្វើការជាមួយគ្នា ជាគ្រួសារតែមួយ។
យន្តការភាពជាដៃគូគយ-ផ្នែកឯកជន គឺជាយន្តការសម្របសម្រួលឲ្យមានកិច្ចសហការ និងការយោគយល់គ្នាទៅវិញទៅមក រវាងរដ្ឋបាលគយនិងផ្នែកឯកជនពាក់ព័ន្ធ ដើម្បីដោះស្រាយរាល់បញ្ហាពាក់ព័ន្ធនឹងគយឲ្យអស់លទ្ធភាពជាមុន មុននឹងឈានទៅដោះស្រាយកម្រិតអន្តរក្រសួង ឬដាក់ជូនវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ នេះគឺជាកត្តាមួយដ៏សំខាន់ក្នុងការធានានូវប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយនៃកិច្ចសម្រួលពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យឯកជនគឺជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចជាតិ។ កិច្ចប្រជុំយន្តការភាពជាដៃគូគយនិងផ្នែកឯកជននេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានរៀបចំចំនួន ៦ លើក រួចមកហើយ។ លោក បានបន្តថា កន្លងមក ៩០%នៃបញ្ហាប្រឈមនានារបស់វិស័យឯកជនគឺត្រូវបានដោះស្រាយបានយ៉ាងល្អ។
គួរំលឹកថាបើតាមកិច្ចប្រជុំយន្តការភាពជាដៃគូគយ និងផ្នែកឯកជន ទាំង៦លើក ដែលបានធ្វើកន្លងមកបានរួមគ្នាដោះស្រាយនូវសំណូមពរ និងបញ្ហាពាក់ព័ន្ធនឹងគយ ព្រមទាំងបានចេញនូវបទប្បញ្ញត្តិចាំបាច់នានាសំដៅបន្តធ្វើសាមញ្ញកម្មនីតិវិធីគយ និងសម្រួលដល់វិនិយោគិននិងធុរជនពាក់ព័ន្ធបន្ថែមទៀត មានជាអាទិ នីតិវិធីដឹកជញ្ជូនទំនិញឆ្លងកាត់ កាតព្វកិច្ចបិទផ្សាយជាសាធារណៈនូវលំហូរនីតិវិធី និងស្តង់ដារការងារបញ្ចេញទំនិញពីគយការអនុវត្តតម្លៃគិតពន្ធគយសម្រាប់ទំនិញតាមផ្លូវអាកាសនិងការសម្រួលនីតិវិធីចេញលិខិតអនុញ្ញាតគយ និងការផ្ទៀងផ្ទាត់វិញ្ញាបនបត្រប្រភពដើមទំនិញ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍