Connect with us

អគ្គនាយកពន្ធដារ ជំរុញមន្រ្តី បន្តពង្រឹងការប្រមូលពន្ធនៅទូទាំងប្រទេស អាយកាន់តែមានប្រសិទ្ធភាព

ភ្នំពេញ ៖ អគ្គនាយកពន្ធដារបានជំរុញអោយមន្រ្តីពន្ធដារទាំងអស់ បន្តពង្រឹងការប្រមូលពន្ធ អោយកាន់តែមានប្រសិទ្ធិភាពបន្ថែមទៀតខណៈការប្រមូលពន្ធរយៈពេល ១១ខែនេះ បានបង្ហា សញ្ញានៃការកើនឡើងជិត ១៣ភាគរយ ។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារ លោក គង់ វិបុល អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានជំរុញឲ្យភាគីពាក់ព័ន្ធទាំងអស់ ត្រូវពង្រឹងការប្រមូលពន្ធប្រកបដោយប្រសិទ្ធភាព ។ លោកថ្លែងថា ជាការឆ្លើយតបនឹងអ្នកបង់ពន្ធ មន្រ្តីពន្ធដារ ចាំបាច់ត្រូវឲ្យពួកគេមានឆន្ទៈ និង រីករាយក្នុងការបង់ពន្ធ និង ធ្វើការសហការល្អសម្រាប់ប្រជាជន ក្នុងការបង់ពន្ធ ។

លោក គង់ វិបុល បានឲ្យដឹងទៀតថា ដើម្បីធានាការប្រមូលពន្ធប្រកបដោយប្រសិទ្ធភាពសម្រាប់ឆ្នាំ ២០១៨ ឲ្យសម្រេចតាមផែនការដែលបានគ្រោងទុក អគ្គនាយកដ្ឋានពន្ធដារ នឹងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយកែទម្រង់ពន្ធដារស៊ីជម្រៅ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដែលរួមទាំងការធ្វើទំនើបកម្មព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងការ ប្រមូលពន្ធទាំងអស់។

បើតាមរបាយការណ៍បានអោយដឹងថា អគ្គនាយកដ្ឋានពន្ធដារ ប្រ​មូល​​ចំ​ណូល​បាន​​ជាង​ ២ ​ពាន់​លាន​ដុ​ល្លារ​ក្នុង​​អំ​ឡុង​ ១១​ ខែ​នៃ​ឆ្នាំ​២០១៨នេះ ​ដោយ​​បាន​កើន​ឡើង​ ១២,​៤៨​ ភាគ​រយ បើ​​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ​២០១៧ ។​

បើតាមរបាយការណ៍ ​ការ​ប្រ​មូល​​ប្រាក់​ចំ​ណូល​ពន្ធ​​នៅ​​ក្នុង​រយៈ​ពេល​ ១១ ​ខែ ​ឆ្នាំ ​២០១​៨ ​បាន​កើន​ចំនួន​ ២២៨ ​​លាន​ដុល្លារ ​ពី​​ជាង​ ១,៨២​ពាន់​លាន​ដុល្លារ​កាល​ពី​ឆ្នាំមុន ​ពោល​​​គឺ​កើន​​ ១២,​៤៨ ​​ភាគ​រយ​ ស្មើ​នឹង​ ១០៦,​៨៨ ​ភាគ​រយ​នៃ​ផែន​ការ​ប្រ​ចាំ​ឆ្នាំ ​ឬ​លើ​ស​ផែន​ការ​ ​១៣២,​៣៣ ​លាន​ដុ​ល្លារ​។​

របាយ​ការណ៍​នេះ​ ក៏បានបង្ហាញ​ថា ​គ្រាន់​តែ​ក្នុង​ខែ​វិច្ឆិកា ​អគ្គ​នា​យក​​ដ្ឋាន​ពន្ធ​ដារ​​​ប្រ​មូល​​​ចំ​ណូល​ពន្ធ​អាករ​គ្រប់​ប្រ​ភេទ ​បាន​​ចំ​នួន​ជាង​ ១៨៧,​៥០ ​លាន​ដុល្លារ​​ស្មើ​នឹង​ ៩,​៧៥ ​ភាគ​រយ​នៃ​ផែន​ការ​ច្បាប់​ ​បើ​ធៀប​​នឹង​ចំ​ណូល​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ ឃើញ​ថា ការ​ប្រ​មូល​ចំ​ណូល​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៨ ​នេះ​បាន​កើន​ឡើង​ ​៤៣,៧៩​ លាន​ដុ​ល្លារ ។​

គួររំលឹកថា កាលពីពេលថ្មីៗនេះរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានជំរុញដល់អង្គភាពគយនិងអង្គភាពពន្ធដារ ដែលជាអង្គភាពប្រមូលចំណូលធំៗចំនួន២របស់ជាតិបន្តខិតខំគៀងគររកចំណូលបន្ថែមទៀត ដើម្បីប្រមូលថវិការឲ្យបានកាន់តែច្រើនក្នុងគោលដៅឆ្លើយតបទៅនឹងកំណើននៃគម្រោងចំណាយរបស់រាជរដ្ឋាភិបាលពីមួយឆ្នាំទៅមួយឆ្នាំៗ ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម