កំណាត់ផ្លូវជាតិ បាវិត-អ្នកលឿង និង កំណាត់ផ្លូវជាតិ សៀមរាប-ក្រឡាញ់ នឹងចាប់ផ្តើមកែលម្អ នៅខែមករា ឆ្នាំ២០១៩
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្តល់កម្ចីប្រមាណ ៧០លានដុល្លារអាមេរិកសម្រាប់កែលម្អ និងលើកកម្ពស់កំណាត់ផ្លូវជាតិលេខ១ និងលេខ៦ នៅកម្ពុជា ដែលពិធីចុះហត្ថលេខាផ្តល់ និងទទួលកម្ចី បានធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូនេះ រវាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងមកពី ADB ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង បានឲ្យដឹងថា ថវិកានេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់លើកកម្រិតផ្លូវជាតិលេខ១ ចន្លោះពីអ្នកលឿង ទៅ បាវិត (គីឡូម៉ែត្រលេខ ៦៣+៣០០ ដល់ គីឡូម៉ែត្រលេខ ១៥៩+០០០) ពីកម្រាលកៅស៊ូ DBST នាពេលប្ចុប្បន្ន ទៅជាកម្រាលកៅស៊ូ AC រួមនឹងជួសជុលផ្លូវជាតិលេខ៦ ចន្លោះពីក្រុងសៀមរាប ទៅក្រឡាញ់ (គីឡូម៉ែត្រលេខ៣១៧+៦៣០ ដល់គីឡូម៉ែត្រលេខ៣៦៧+៥១២) ដែលបច្ចុប្បន្នមានកម្រាលកៅស៊ូ AC ស្រាប់ហើយនោះ នឹងត្រូវសាងសង់លូសងខាងផ្លូវ ដើម្បីរំដោះទឹកភ្លៀងចេញ ។
បើតាមសេចក្តីប្រកាសព័ត៌មាន កំណាត់ផ្លូវទាំងពីរនេះ នឹងធ្វើការលើកកម្រិត ដោយការងារស្ថា បនាក្រាលកៅស៊ូ AC រយៈពេល ១៨ខែ ហើយបន្តថែទាំរយៈពេល ៣៦ខែ សរុបប្រើពេល ៥៤ខែ ដែលនឹងចាប់ផ្តើមការដ្ឋានពីខែមករា ឆ្នាំ២០១៩ ដល់ខែមិថុនា ឆ្នាំ២០២៣ ។
ជាមួយនេះ តាមរយៈ ថវិកាកម្ចីនេះក៏នឹងមានការស្ថាបនាមន្ទីរពិសោធន៍សម្ភារៈសំណង់ ចំនួន៤កន្លែង នៅខេត្តក្រចេះ កំពតសៀមរាប និង ពោធិ៍សាត់ ដើម្បីបង្កលក្ខណៈឲ្យក្រសួងសាធារណការ និង ដឹកជញ្ជូនធ្វើការត្រួតពិនិត្យបច្ចេកទេសការស្ថាបនាផ្លូវថ្នល់ឲ្យកាន់តែមានគុណភាពរឹងមាំល្អ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍