គ្រូអាល្លឺម៉ង់ នៅបន្តដឹកនាំក្រុម ទោះធ្លាក់ត្រឹមវគ្គចែកពូល World Cup
លោក ចចឃីម ឡូវ (Joachim Low) នឹងបន្តកាន់តំណែងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ទោះបីពួកគេជ្រុះចេញពី FIFA World Cup 2018 នៅត្រឹមវគ្គចែកពូល។
ក្រុមការពារតំណែងជើងឯកបានបញ្ចប់នៅបាតតារាងពូល G ក្រោយចាញ់កូរ៉េខាងត្បូង ២ទល់នឹង០ និង ជាលើកដំបូងចាប់ពីឆ្នាំ១៩៣៨ មកដែលពួកគេជ្រុះតាំងពីជុំទីមួយ។ លោក Low ដែលចូលធ្វើគ្រូបង្គោលក្នុងឆ្នាំ២០០៦ នៅសល់កិច្ចសន្យាដល់ឆ្នាំ២០២២។
បុរសវ័យ៥៨ឆ្នាំ និយាយក្នុងសន្និសិទ្ធសារពត៌មានថា ទោះបីមានការរិះគន់ច្រើន តែលោកក៏ទទួលបានការគាំទ្រ និង លើកទឹកចិត្ត។ រឿងកន្លងមកគឺជាបទពិសោធ ហើយលោកប្ដេជ្ញាថានឹងកសាងក្រុមអោយកាន់តែល្អឡើងវិញ។ លោក Low បាននាំអាល្លឺម៉ង់លើកពាន World Cup 2014 ក្រោយបានលេខ៣ កាលឆ្នាំ២០១០៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍