Morata ចង់ផ្លាស់ទៅលេងក្លឹបយក្សនៅអេស៉្បាញវិញ តែមិនមែន Real Madrid នោះទេ
អេស៉្បាញ៖ ពាក្យចរចាមអារ៉ាមដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺ ខ្សែប្រយុទ្ធ Alvaro Morata របស់ក្លិបChelsea ចង់ផ្ទេរទៅក្លិប Barcelonaក្រោយពីមិនបានបង្ហាញទម្រង់លេងដល់ចំនុចកំពូល នៅអង់គ្លេស ។
ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំរូបនេះ កំពុងស្វែងរកការផ្លាស់ប្តូរបរិយាកាស បន្ទាប់ពីមិនអាចចាប់យកកន្លែង ១១នាក់ដំបូងនៅ Stamford Bridge ក្នុងក្រុមតោខៀវបាន។
ក្លិប Barcelona កំពុងត្រូវការខ្សែការពារកណ្តាល និងខ្សែបម្រើមកបន្ថែម ដែលរំពឹងថា នឹងនាំយក De Ligt និង De Jong ។ ជាមួយនេះ ក្លិប ក៏កំពុងស្វែងរកការផ្លាស់ប្តូររយៈពេលយូរសម្រាប់ខ្សែប្រយុទ្ធ មកជំនួសកន្លែង Luis Suarez ហើយ Morata អាចនឹងមានសក្តានុពលក្នុងការបំពេញចន្លោះខ្វះខាតនេះ ។
បើតាមសារព័ត៌មាន RAC1បានឱ្យដឹងថា ខ្សែប្រយុទ្ធរបស់ក្រុមតោខៀវ Chelseaកំពុងមានបំណងផ្លាស់ទៅទីលាន CampNou បន្ទាប់ពីមិនសូវជោគជ័យនៅលីហ្គកំពូលអង់គ្លេស ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍