Emery ៖ Arsenal នឹងអាចចុះហត្ថលេខានាំយកខ្សែការពារនៅក្នុងខែមករាខាងមុខនេះ
អង់គ្លេស៖ គ្រូបង្វឹកលោក Unai Emery បាននិយាយថា Arsenal អាចនឹងត្រូវបង្ខំចិត្តចុះហត្ថលេខា នាំយកខ្សែការពារកណ្តាលម្នាក់ទៀត នៅខែមករាខាងមុខ ។
ការ ត្រៀមខ្លួនចុះហត្ថលេខានាំយកខ្សែការពារកណ្តាលថ្មី នាខែមករាខាងមុខនេះ គឺបន្ទាប់ពីការរងរបួសរបស់កីឡាករ Rob Holding ដែលរំពឹងថា នឹងអវត្តមានដល់ដំណាច់រដូវកាល។
យ៉ាងណាក៏ដោយ កីឡាករជើងចាស់ LaurentKoscielny នឹងត្រូវបង្ហាញខ្លួនជាលើកដំបូងចាប់តាំងពីខែឧសភា ទល់នឹងក្រុមQarabag នាយប់នេះ នៅក្នុងក្របខ័ណ្ឌ EuropaLeague ខណៈកីឡាករសំខាន់ៗដូចជា Sokratis និង Mustafiត្រូវបានពិន័យ មិនអាចចូលលេងការប្រកួតនៅថ្ងៃអាទិត្យ ទល់នឹងក្រុមSouthampton ក្នុងក្របខ័ណ្ឌ PremierLeague ។ ជាមួយនេះ កីឡាករ KonstantinosMavropanos មិនបានលេងពេញរដូវកាល ដោយសារតែរបួសក្រលៀន ។ លោក Emery បានប្រាប់អ្នកយកព័ត៌មានថាប្រសិនបើយើង អាចនាំយកកីឡាករម្នាក់មកជួយយើងនៅតំបន់កណ្តាលវិញ ខ្ញុំគិតថាជាជម្រើសដ៏ល្អ ប៉ុន្តែការផ្ទេរមិនងាយស្រួលនោះទេ៕
ប្រភព៖ TrollKhmer
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍