Connect with us

តើមានអ្វីកើតឡើងខ្លះនៅក្នុងអាពាហ៍ពិពាហ៍តម្លៃ ១០០លានដុល្លារ របស់កូនមហាសេដ្ឋីឥណ្ឌា?

អាពាហ៍ពិពាហ៍តម្លៃ ១០០ លានដុល្លាររបស់ កូនមហាសេដ្ឋី ប្រេង និងទូរគមនាគមន៍ Mukesh Ambanរបស់ប្រទេសឥណ្ឌាដែលបានចាប់ផ្តើមតាំងពីថ្ងៃពុធរហូតដល់ចុងសបា្តហ៍មុននេះ ធ្វើឡើងនៅអាគារលំនៅដ្ឋាន ២៧ជាន់កណ្តាលទីក្រុម ម៉ុមបៃ (Mumbai) ដែលរៀបចំលំដាប់មហាសាលទាំងសម្លៀកបំពាក់ ទាំងអ្នកចូលរួម ទាំងការសម្តែងពីសំណាក់ តារាអន្តរជាតិដូចជាអ្នកនាង Beyonce ។កូនស្រីស្នងមរតកវាល់កោតលានអ្នកនាង Isha Ambani អាយុ 27ឆ្នាំ នឹងរៀបការជាមួយលោក Anand Piramal អាយុ 33 ឆ្នាំ។
ការរៀបចំ អាពាហ៍ពិពាហ៍ដ៏មហិមាមួយនេះមានតម្លៃស្មើនឹងអាពាណ៍ពិពាណ៍របស់ក្សត្រអង់គ្លេស ដែលចំណាយអស់១១០លានដុល្លារ។
ការរៀបចំពិធីនេះត្រូវចំណាយបុគ្គលិក ៦០០នាក់ដូរម៉ោងគ្នារយៈពេល២៤ម៉ោង ដើម្បីបំរើដល់ការរៀបចំការងារទូទៅ ចំណែកឯតម្លៃជួលអ្នកនាង Beyonce រហូតដល់ ៤លានដុល្លារឯណោះ។
តាមរយៈសារព័ត៌មាន Daily Mail បានឲ្យដឹងថាពិធីជប់លៀងដែលមានអ្នកចូលរួមរហូតសុទ្ធ
តែអតីតបេក្ខជនប្រធាននាធិបតេយ្យអាមេរិក លោកស្រី Hillary Clinton ក៏ដូចជាតារាបូលីវូដល្បីៗ ជាច្រើនរូប។

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម