កម្ពុជា-ចិន ចុះហត្ថលេខារួមគ្នាលើឯកសារចំនួន២ មានទឹកប្រាក់ជាង ១៨០០លានយ័ន
ភ្នំពេញ ៖ កម្ពុជា និង ចិន បានចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌចំនួនពីរ ដែលមានទឹកប្រាក់ជាង ១៨០០លានយ័ន ។
ការចុះហត្ថលេខានេះ បានធ្វើឡើងដោយលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក Deng Boqing អនុប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការ ដែលកំពុងបំពេញទស្សនៈកិច្ចនៅកម្ពុជា ។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន បានអោយដឹងថា កិច្ចព្រមព្រៀងក្របខណ្ឌចំនួនពីរ ដែល បានចុះហត្ថលេខា រួមមាន ៖
១. កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសនូវហិរញ្ញប្បទានឥតសំ ណងចំនួន ១ ២០០ លាន យ័នចិន ។ ថវិកាហិរញ្ញប្បទានឥតសំណងនេះ នឹងត្រូវប្រើប្រាស់សម្រាប់អនុវត្តគម្រោង លើកកម្ពស់ជីវភាពប្រជាជន និង គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗ ។
២. កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ឥណទានសម្បទានជាប្រាក់យ័នចិន សម្រាប់គម្រោងអភិវឌ្ឍន៍អាងទឹករក្សាក្នុងខេត្តព្រះវិហារ មានទឹកប្រាក់ឥណទានមានចំនួន ៦២២ លាន យ័នចិន។
បើតាមសេចក្តីប្រកាសព័ត៌មាន ការចុះហត្ថលេខានេះ គឺសបញ្ជាក់ឲ្យឃើញនូវកិច្ចសហប្រតិបត្តិការល្អក្នុងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាដែលធ្វើឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងការជម្រុញធ្វើឲ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច និង កំណើនជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ។តាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ចជាសរុប គិតត្រឹមថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៨ ទំហំហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលចិនមានចំនួនសរុបប្រមាណ ៥ ៨០០ លាន ដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទាន មានសរុបចំនួនប្រមាណ៤ ៤០០ លាន ដុល្លារអាមេរិក និងហិរញ្ញប្បទានក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេសចំនួនប្រមាណ ១ ៤០០ លាន ដុល្លារអាមេរិក ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍