អង្គការផលិតភាពអាស៊ី រៀបចំផែនការថ្នាក់ជាតិ ១០ឆ្នាំ សម្រាប់អភិវឌ្ឍន៍ផលិតភាពនៅកម្ពុជា
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម និងសិប្បកម្ម banទទួលយកផែនការមេថ្នាក់ជាតិសម្រាប់អភិវឌ្ឍន៍វិស័យផលិតភាពនៃកម្ពុជា ដែលរៀបចំឡើងដោយអ្នកជំនាញការរបស់អង្គការ ផលិតភាពអាស៊ី ដោយសង្ឃឹមថា ផែនការមេថ្មីនេះ នឹងបើកលទ្ធភាពឲ្យកម្ពុជាដើរឆ្ពោះទៅរកការសម្រេចគោលដៅរបស់ខ្លួន ដោយប្រែក្លាយប្រទេសដែលមានចំណូលមធ្យមកម្រិតទាប នាពេលបច្ចុប្បន្ន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ ។
ភ្នំពេញ ៖ ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម និងសិប្បកម្មbanទទួលយកផែនការមេថ្នាក់ជាតិសម្រាប់អភិវឌ្ឍន៍វិស័យផលិតភាពនៃកម្ពុជាដែលរៀបចំឡើងដោយអ្នកជំនាញការរបស់អង្គការ ផលិតភាពអាស៊ី ដោយសង្ឃឹមថា ផែនការមេថ្មីនេះ នឹងបើកលទ្ធភាពឲ្យកម្ពុជាដើរឆ្ពោះទៅរកការសម្រេចគោលដៅរបស់ខ្លួនដោយប្រែក្លាយប្រទេសដែលមានចំណូលមធ្យមកម្រិតទាប នាពេលបច្ចុប្បន្ន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។
លោកបណ្ឌិត សានទី កានុកតាណាផុន(Santhi Kanoktanapron) អគ្គលេខាធិការនៃអង្គការអង្គការផលិតភាពអាស៊ី បានប្រគល់ជូននូវពង្រាងផែនការមេ ១០ឆ្នាំ (២០២០-២០៣០) ដែលតាក់តែ រៀបចំឡើង ដោយអ្នកជំនាញការរបស់អង្គការផលិតភាពអាស៊ី ដល់លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម។
បើតាម លោកបណ្ឌិត សានទី កានុកតាណាផុន បានឲ្យដឹងថា អង្គការផលិតភាពអាស៊ី ត្រៀមសហការជាមួយកម្ពុជា ក្នុងការផ្តល់អ្នកជំនាញការជាច្រើនសម្រាប់ការបណ្តុះបណ្តាលដើម្បីពង្រឹងវិស័យផលិតភាពនៅកម្ពុជាឲ្យកាន់តែរឹងមាំ ។
ទោះជាបែបនេះក្តី ពង្រាងផែនការមេនេះ នឹងត្រូវយកទៅពិភាក្សាជាមួយបណ្តាក្រសួងសំខាន់របស់រាជរដ្ឋាភិបាល មុននឹងត្រូវដាក់ឲ្យអនុវត្តក្នុងក្របខ័ណ្ឌថ្នាក់ជាតិ។
លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធបានចាត់ទុកផែនការមេថ្មីនេះ ជាផែនទីថ្មី និង មានសារៈសំខាន់ ព្រោះបានសំយោគនូវអ្វីៗដែលមានក្នុងប្រទេសកម្ពុជាដែលធ្លាប់អនុវត្តក្នុងពេលកន្លងមក។ ការបង្កើតសហគ្រាសនៅកម្ពុជាមានរហូតដល់ទៅ ៥១២, ៨៧៨មូលដ្ឋាន ក្នុងនោះ ៩៩.៨% ជា សហគ្រាសខ្នាតតូចបំផុតខ្នាតតូច និង ខ្នាតមធ្យម។ ៩៩.១ភាគរយ គ្រប់គ្រងដោយម្ចាស់សហគ្រាសក្នុងសុ្រក ហើយសហគ្រាសគ្រប់គ្រងដោយបរទេស មានតែ០.៩% ប៉ុណ្ណោះ ។ ក្នុងនោះដែរ ៤០%នៃសហគ្រាសបានចុះបញ្ជីជាផ្លូវការ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍