ខ្សែប្រយុទ្ធ Neymar នាំកូនប្រុសមកហ្វឹកហាត់លើទីលាន ខណៈប្រេស៊ីលត្រៀមជួប បែលហ្ស៊ីក នៅវគ្គ៨ក្រុម FIFA World Cup 2018
ខ្សែប្រយុទ្ធ Neymar បានបង្កើនកម្លាំងចិត្តរបស់ខ្លួន ដោយការនាំកូនប្រុសជាទីស្រឡាញ់ មកចូលរួមហ្វឹកហាត់បាល់ នាជម្រុំ ក្នុងទីក្រុង Sochi មុនពេលដែលប្រេស៊ីល ត្រូវជួប បែលហ្ស៊ីក នៅវគ្គ៨ក្រុម ចុងក្រោយ
ពានរង្វាន់ FIFA World Cup 2018។ ជំនួបរវាងក្រុមជើងខ្លាំងទាំងពីរ នឹងធ្វើឡើង នៅយប់ថ្ងៃសុក្រ នាទីលាន Kazan Arena។ ខណៈនេះដែរ ក្រុមជើងឯកពិភពលោក៥សម័យ ហាក់មានភាពជឿជាក់ច្រើនទៅលើសមត្ថភាព ខ្លួន ក្រោយពីឈ្នះម៉ិកស៊ីកូ ២-០ នៅវគ្គ១៦ក្រុម។
យ៉ាងណាក្តី បែលហ្ស៊ីក ក៏មិនមែនជាក្រុមដែលងាយស្រួលបំបាក់ដែរ ក្រោយទម្រង់លេងយ៉ាងល្អ នោះគឺការវាយបកទម្លាក់ជប៉ុន ដោយលទ្ធផល ៣-២ គួរអោយភ្ញាក់ផ្អើល។ គួរបញ្ជាក់ថា ជំនួបរវាង ប្រេស៊ីល និងបែលហ្ស៊ីក នៅដំណើរការ នៅម៉ោង ១យប់ ថ្ងៃសុក្រ ដោយមានផ្សាយបន្តផ្ទាល់លើ CTN CNC MYTV ផងដែរ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍