ពលករខ្មែររាប់ម៉ឺននាក់ មិនទាន់ទទួលបានភាពស្របច្បាប់នៅប្រទេសថៃ ក្នុងនោះពលករទូកនេសាទ មានភាពរងគ្រោះជាងគេ
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា បានអោយដឹងថា នៅមានកម្មករចំណាកស្រុកកម្ពុជារាប់ម៉ឺននាក់ទៀត នៅក្នុងប្រទេសថៃ ដែលមិនទាន់ទទួលបានភាពស្របច្បាប់ពេញលេញ ដើម្បីការពារសុវត្ថិភាពពួកគេ ។ ជាមួយនេះ ពលករដែលទៅធ្វើការនៅលើទូកនេសាទក្នុងប្រទេសថៃ មានភាពងាយរងគ្រោះច្រើនជាងគេ ។
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១២ ថា បើទោះបីជា រាជរដ្ឋាភិបាលនៃប្រទេសទាំង ២ បានសហការគ្នាបង្កើតនីតិវិធី និង ប្រព័ន្ធផ្តល់ភាពស្របច្បាប់ជូនពលករក្នុងប្រទេសថៃដែលជាប្រទេសគោលដៅក៏ដោយ ក៏នៅមានពលករខ្មែរ រាប់ម៉ឺននាក់ទៀត មិនទាន់បាន ទទួល ភាពស្របច្បាប់នៅឡើយ ។
តាមរបាយការណ៍ បានអោយដឹងថា ពីខែកក្កដា ឆ្នាំ ២០១៧ ដល់ខែមិថុនា ឆ្នាំ ២០១៨ និងបច្ចុប្បន្ន មានកម្មករប្រមាណជាង ៥០ ម៉ឺននាក់ ត្រូវបានផ្តល់នូវឯកសារច្បាប់មួយចំនួន ដូចជាឯកសារបញ្ជាក់អត្តសញ្ញាណប័ណ្ណអនុញ្ញាតឲ្យស្នាក់នៅ និង ធ្វើការងារក្នុងរយៈពេលកំណត់ រួមនឹងនៅទីតាំងការងារជាក់លាក់មួយ តាមរយៈនីតិវិធីផ្តល់ភាពស្របច្បាប់ជូនរវាងប្រទេសកម្ពុជា និង ថៃ។
សម្តេចក្រឡាហោម បានបញ្ជាក់ថា ទោះបីជាយ៉ាងណាក្តីការផ្តល់ភាពស្របច្បាប់ក្នុងដំណាក់កាលនេះ គឺគ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្នតែប៉ុណ្ណោះ ព្រោះថាអ្នកដែលទទួលបានការអនុញ្ញាតតាមផ្លូវច្បាប់ តាមប្រព័ន្ធដែលជាការព្រមព្រៀងគ្នាក្នុងអនុស្សរណៈមានតែប្រមាណ ៤០ ម៉ឺននាក់ប៉ុណ្ណោះ។ ដូច្នេះនៅមានរាប់ម៉ឺននាក់ទៀត នៅមិនទាន់ទទួលបានភាពស្របច្បាប់ពេញលេញ ដែលអាចការពារសុវត្ថិភាពបាននៅឡើយទេ»។
ជាមួយគ្នានេះ សម្តេច បានបញ្ជាក់បន្ថែមថា ពលករនេសាទ ជាមុខសញ្ញានៃការទទួលភាពរងគ្រោះច្រើនជាងគេ ដែលចាំបាច់ត្រូវមានកិច្ចព្រមព្រៀងកំណត់លក្ខខណ្ឌដោយឡែក ស្តីពីកិច្ចការពារសុវត្ថិភាព និង សិទ្ធិពលករនេសាទ ដែលអាចរក្សាបានផលប្រយោជន៍ទាំងនិយោជិត និង ទាំងនិយោជក ។
សម្តេច ស ខេង ក៏បានលើកឡើងផងដែរថា មានពលករកម្ពុជារហូតជាង ១ លាននាក់បានចាប់យកជម្រើសការងារក្រៅប្រទេស និង កំពុងធ្វើការនៅក្រៅប្រទេស ដោយស្របច្បាប់ក្តី និង មិនស្របច្បាប់ក្តី ។
ក្នុងន័យនេះ សម្តេច បានរំឭកដាស់តឿនចំពោះមន្ត្រីរាជរដ្ឋាភិបាលទាំងឡាយដែលបាន និងកំពុងតែសាងបញ្ហាឃុបឃឹត និង សហការជាមួយជនល្មើសជួញដូរមនុស្ស និងអំពើពាក់ព័ន្ធទាំងឡាយ ទោះបីដោយចេតនាក្តី អចេតនាក្តីត្រូវឆាប់កែខ្លួនឲ្យបានល្អព្រោះរាជរដ្ឋាភិបាលត្រូវធ្វើការកែទម្រង់គ្រប់វិស័យ រាប់ទាំងឥរិយាបថការងាររបស់មន្ត្រីរាជការ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍