កម្ពុជា-ថៃ កំណត់ទីតាំងត្រូវដោះមីន នៅតាមព្រំដែននៃប្រទេសទាំងពីរ
បន្ទាយមានជ័យ៖ កម្ពុជា និងថៃ បានផ្តើមពិភាក្សាគ្នាស្ដីពីការកំណត់ទីតាំងត្រូវដោះមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះតាមព្រំដែន ដើម្បីគាំទ្រដល់ការអភិវឌ្ឍ និង ការរស់នៅរបស់ពលរដ្ឋនៃប្រទេសទាំង ២។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានអោយដឹងថា (CMAC) និង មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) បានឯកភាពគ្នាជាជំហានៗក្នុងការបោសសម្អាតមីនលើទឹកដីរៀងៗខ្លួន ដោយមានការចូលរួមពីគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ហើយបានសន្យាពិភាក្សាគ្នាក្រោយៗទៀត ដើម្បីអនុវត្តការងាររាជរដ្ឋាភិបាលនៃប្រទេសទាំង២ បានកំណត់ឲ្យមានប្រសិទ្ធភាព។
លោក បានបញ្ជាក់ថា CMAC និង TMAC បានយកចិត្តទុកដាក់ពង្រឹងកិច្ចសហប្រតិបត្តិការបោសសម្អាតមីនជាពិសេសនៅតាមព្រំដែនកម្ពុជា-ថៃ ដោយអនុលោមតាមស្មារតីកិច្ចប្រជុំ និងការសម្រេចរបស់ (GBC)។
បើតាមលោក រតនា កម្ពុជា បានជ្រើសរើសតំបន់តាមបណ្ដោយព្រំដែនជាជំហានទី១ ហើយនឹងធ្វើការជាមួយថៃ ក្នុងពេលតែមួយ ប៉ុន្ដែទីតាំងខុសគ្នា គឺ ថៃធ្វើនៅទឹកដីថៃ កម្ពុជាធ្វើនៅកម្ពុជា ដែលមានចម្ងាយ ៣ គីឡូម៉ែត្រពីព្រំដែននីមួយៗ ។ កម្ពុជា បានកំណត់ទីតាំងនៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និង ខេត្តព្រះវិហារ ។
គួរបញ្ជាក់ថាការបោសសម្អាតមីនតាមព្រំដែនកម្ពុជា-ថៃរាជរដ្ឋាភិបាលនៃប្រទេសទាំង ២ បានប្រគល់ភារកិច្ចឲ្យអង្គភាព CMACនិង TMAC អនុវត្តជាសេនាធិការជូនGBC ។ អង្គភាពទាំង ២នឹងបន្តអនុវត្តឲ្យបានល្អដើម្បីសម្រេចឲ្យបាននូវការងារដែលរដ្ឋាភិបាលនៃប្រទេសទាំង២ ប្រគល់ជូន។តាមអនុសញ្ញាអូតាវ៉ាថៃគ្រោងនឹងសម្រេចឲ្យបាននូវការបោសសម្អាតមីនឲ្យអស់នៅឆ្នាំ ២០២៣ខណៈកម្ពុជាកំណត់ឲ្យដោះគ្រាប់មីនប្រឆាំងមនុស្សឲ្យអស់នៅឆ្នាំ ២០២៥ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍