ក្រុមហ៊ុន Cellcard ឈ្នះពានរង្វាន់ប្រចាំឆ្នាំជាលើកទី២
ភ្នំពេញ÷ ក្រុមហ៊ុន Cellcard បានសម្ដែងនូវមោទនភាពក្នុងការទទួលពាន ជាក្រុមហ៊ុនប្រតិបត្តិការណ៍ដ៏ទុកចិត្តបំផុតប្រចាំឆ្នាំ២០១៨ ពីទិន្នន័យអន្តរជាតិ ( International Data Group (IDG) ASEAN ) នៅក្នុងកម្មវិធីពានរង្វាន់ប្រចាំឆ្នាំ Cambodia Telecom & FinTech Awards។
កម្មវិធីនេះ រាប់បញ្ចូលទាំងការប្រគល់ពានរង្វាន់ជាផ្លូវការ និងការធ្វើបទបង្ហាញពីការស្រាវជ្រាវលើទីផ្សារនៃបច្ចេកវិទ្យា 4G សេវាអ៊ីនធើណេត និងសេដ្ឋកិច្ចផ្នែកអេឡិចត្រូនិចជាមួយអ្នកឆ្លើយសំណួរជាង៤ម៉ឺននាក់។
លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុនរបស់ Cellcard បានមានប្រសាសន៍ថា លទ្ធផលនៃការសិក្សាបង្ហាញពីការកើនឡើងយ៉ាងរហ័សពីភាពពេញចិត្តរបស់អតិថិជន និងការគិតរបស់ពួកគេលើបណ្តាញសេវាទំនាក់ទំនងនៅគ្រប់វិស័យ។ លោកបានលើកឡើងថា ការសិក្សាស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងពីខែកក្កដា ដល់ខែវិច្ឆិកា ឆ្នាំ២០១៨ អំឡុងពេលដ៏អស្ចារ្យរបស់ Cellcard ដែលបានទទួលស្គាល់ទូទាំងតំបន់ និងសកលលោកលើគុណភាពនិងល្បឿនបច្ចេកវិទ្យា 4G ។
ក្នុងរបាយការណ៍បានឲ្យដឹងថា ជាង៦០%នៃការសិក្សា ត្រូវបានធ្វើឡើងតាមរយៈអនឡាញ និង៤០%ធ្វើឡើងតាមរយៈការសម្ភាសន៍ផ្ទាល់មាត់នៅក្រុងធំៗចំនួន៥ ដូចជា ភ្នំពេញ បាត់ដំបង ព្រៃវែង សៀមរាបនិងព្រះសីហនុ។
នៅឆ្នាំ២០១៨នេះ ជាឆ្នាំដែលក្រុមហ៊ុន Cellcard បានទទួលពានរង្វាន់លើចក្ខុវិស័យក្នុងការក្លាយជាអ្នកដឹកនាំក្នុងការបង្កើតថ្មី និងសម្រាប់អតិថិជន ខណៈភាពជោគជ័យរបស់ក្រុមហ៊ុន Cellcard ក្នុងឆ្នាំ២០១៧ និង២០១៨ រួមមាន៖
- ខែកុម្ភៈ ឆ្នាំ២០១៨ នៅឯសន្និសីទទូរស័ព្ទដៃ (Mobile World Congress) នៅទីក្រុង Barcelona សែលកាត ទទួលបានពានរង្វាន់ជាលើកទីពីរពី Open Signal។
- ខែកក្កដា សែលកាត ឈ្នះពានរង្វាន់ជាលើកទីពីរពី Speedtest Award នៅ Ookla ដែលបង្ហាញថាជាប្រតិបត្តិករតែមួយគត់ដែលបានបង្កើនល្បឿនអ៊ីនធើណេត។
- នៅខែសីហា ក្នុងសន្និសីទ 5G Asia Conference ក្នុងប្រទេសសិង្ហបុរី បានឈ្នះពានរង្វាន់ដ៏ធំមួយ គឺ 5G Asia CXO Operator of the Year ដែលជាពានរង្វាន់ពីមហាជន (People’s Choice Award)។ នេះជាការទទួលស្គាល់ពីក្រុមហ៊ុន Cellcard ក៏ដូចជាប្រទេសកម្ពុជា នៅក្នុងតំបន់លើការត្រៀមខ្លួនទទួលយកបច្ចេកវិទ្យា 5G។
- នៅខែវិច្ឆិកា បានឈ្នះពានរង្វាន់សកលលោកមួយ Most Reliable Telecom Operator Cambodia ពីទស្សនាវដ្តី Global Brands Magazine៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍