Connect with us

បែលហ្ស៊ីក ហ្វឹកហាត់ចុងក្រោយ មុនជួប ប្រេស៊ីល យប់នេះ

ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ីក បានចាប់ផ្តើមការហ្វឹកហាត់ជាចុងក្រោយរបស់ខ្លួន នាជម្រុំ Istra ទីក្រុងម៉ូស្គូ មុនត្រូវជួបក្រុមជម្រើសជាតិប្រេស៊ីល នៅវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ FIFA World Cup 2018។

ពួកគេ នឹងបង្កព្យុះភ្លៀង ដាក់គ្នា នាទីលាន Kazan Arena ដោយអ្នកឈ្នះនឹងឡើងទៅជួប អ៊ុយរ៉ាហ្កាយ ឬ បារាំង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ១៦ប្រកួតចុងក្រោយមកនេះ ប្រេស៊ីលមិនទាន់ស្គាល់ជាតិបរាជ័យឡើយ។ រីឯបែលហ្ស៊ីក វិញក៏មិនធម្មតាដែរ គឺមិនទាន់ចាញ់២២ប្រកួតមកហើយ ខណៈការបរាជ័យចុងក្រោយរបស់ពួកគេ គឺតាំងពីចាញ់វែលស៍ នៅវគ្គ៨ក្រុម Euro 2016 មកម្ល៉េះ។ គួរបញ្ជាក់ថា ជំនួបរវាង បែលហ្ស៊ីក និង ប្រេស៊ីល នឹងដំណើរការ នៅយប់ថ្ងៃសុក្រនេះ ចាប់ពីម៉ោង ១យប់ តទៅ ដោយការប្រកួតមានផ្សាយបន្តផ្ទាល់ លើ CTN CNC MYTV ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម