ភ្ញៀវទេសចរទៅលេងកម្សាន្តពិធីបុណ្យសមុទ្រនៅខេត្តកោះកុង ច្រើនជាងការរំពឹងទុក
ខេត្តកោះកុង ៖ ភ្ញៀវទេសចរ ប្រមាណ ៣៥ម៉ឺននាក់ បានទៅចូលរួមពិធីបុណ្យសមុទ្រ ដែលបាន រៀបចំឡើងនៅខេត្តកោះកុង រយៈពេល៣ថ្ងៃ ។ តួរលេខនេះ បានបង្ហាញពីចំនួនភ្ញៀវទេសចរ បានទៅលេងកម្សាន្តច្រើនជាងការរំពឹងទុក ដោយក្រសួងទេសចរណ៍ ។
របាយការណ៍របស់ប្រធានគណៈកម្មការការពារ បានបញ្ជាក់ផងដែរថា រយៈពេល៣ថ្ងៃនេះ សភាពការណ៍សន្ដិសុខ សណ្ដាប់ធ្នាប់មានភាពល្អប្រសើរ ដោយគ្រប់គោលដៅទាំងអស់ ត្រូវបានសមត្ថកិច្ច ទទួលខុសត្រូវការពារ និងរៀបចំសណ្ដាប់ធ្នាប់ប្រកបដោយការយកចិត្តទុកដាក់ ខ្ពស់បំផុត ។


ដោយឡែក លទ្ធផលអន្ដរាគមន៍ និងសង្គ្រោះវិញ សមត្ថកិច្ច បានជួយសង្គ្រោះពិនិត្យ និងព្យា បាលជំងឺ ចំនួន៩៤៧នាក់ និង បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តចំនួន៥នាក់។ បន្ថែមពីនេះ សមត្ថកិច្ច ក៏បានចុះណែនាំផ្សព្វផ្សាយអំពីការបង្ការ ពន្លត់អគ្គិភ័យ និង ចែកខិតប័ណ្ណស្ដីពីបង្ការទប់ស្កាត់ និងពន្លត់អគ្គិភ័យ តាមបណ្ដាសណ្ឋាគារ ស្ដង់ តូបអាជីវកម្មផងដែរ ។

សូមជម្រាបថា បុណ្យសមុទ្រលើកទី៧ ជុំទី២ ដែលប្រារព្ធនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៤ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោមប្រធានបទ ឆ្នេរស្អាត ពលរដ្ឋរមណីយ ៕
បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអោយដឹងថា នៅថ្ងៃម្សិលម៉ិញ ដែលជាថ្ងៃចុងបញ្ចប់ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាប្រមាណ ៩ម៉ឺននាក់ ដោយមានការសម្ដែងសិល្បៈរបស់ប្រទេសទាំង៤ គឺ ប្រទេសឥណ្ឌា ឥណ្ឌូណេស៊ី ថៃ វៀតណាម និង ខេត្តទាំង៤ ដែលជាប់ឆ្នេរសមុទ្រ រួមនឹងចាប៉ីដងវៃងជាដើម។
បើតាមរដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅឆ្នាំ២០១៩ពិធីបុណ្យសមុទ្រលើកទី៨ នឹងត្រូវរៀបចំឡើង នៅក្នុងខេត្តកំពត ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍