ឃើញទូកុងតឺន័រទុកចោល នៅកំពង់ផែភ្នំពេញដល់ពេកឆែកមើល ផ្អើលពិភពលោក
ភ្នំពេញ ៖ ពិតជារឿងមិនគួរនឹកស្មានមែនទូកុងតឺន័រមួយ ដែលត្រូវបានទុកចោលតាំងពីខែកក្កដា ឆ្នាំ២០១៨ក្នុងកំពង់ផែស្វយ័តភ្នំពេញ មានផ្ទុកភ្លុកដំរី ១ពាន់ដុំ ទម្ងន់ជាង ៣តោន ។
បើតាមការចេញផ្សាយរបស់ស្ថានទូតសហអាមេរិក ប្រចាំនៅកម្ពុជា បានអោយដឹងថា ការស៊ើបអង្កេតរបស់ផ្នែកជលផល និងសត្វព្រៃអាមេរិក បានផ្តល់ព័ត៌មានដល់នាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទើបឈានដល់ការរកឃើញភ្លុកដំរីជាង ១ ពាន់ដុំ ទម្ងន់ជិត ៣៥០០ គីឡូក្រាម ដែលទុកចោលក្នុងទូកុងតឺន័រ នៅកំពង់ផែស្វយ័តភ្នំពេញ ។

ទាក់ទិននឹងការរកឃើញនេះ លោក ស៊ុន ឆាយ ប្រធានសាខាគយកំពង់ផែស្វយ័តភ្នំពេញ ដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន បានអះអាងថា ភ្លុកដំរីនោះ មាន ១ ០២៦ ដុំ ត្រូវបានឈ្មួញនាំពីកំពង់ផែឈ្មោះ ម៉ាឡាកា នៅប្រទេសមូហ្សំប៊ិក តាំងពីខែកក្កដា ឆ្នាំ២០១៨ ។ បច្ចុប្បន្ន ភ្លុកដំរីទាំងនោះ ត្រូវបានរក្សាទុកនៅកំពង់ផែស្វយ័តភ្នំពេញ ដើម្បីចាត់ការបន្ត ។
គួររំលឹកផងដែរថា កាលពីខែធ្នូ ឆ្នាំ ២០១៦សមត្ថកិច្ចកម្ពុជា ក៏ធ្លាប់បានរកឃើញ ភ្លុកដំរី កន្ទុយ ឆ្អឹងខ្លានិងស្រកាពង្រូល ដែលបង្កប់ជាមួយឈើក្នុងកុងតឺន័រចំនួន ២ ដឹកពីក្រុងព្រះសីហនុ។ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញភ្លុកដំរី ៦៤០ ដុំទម្ងន់ ១,៣តោន ស្រកាពង្រូលជាង ១៣៧,៦គីឡូក្រាម ឆ្អឹងខ្លា ជាង ៨២ គីឡូក្រាម និងកន្ទុយដំរី ទម្ងន់ជិត ៥គីឡូក្រាម ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍