Connect with us

តោះចូលរួមកម្មវិធី«ប្រកួតប្រជែងញាំម្ទេស» ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា (មានវីដេអូ)

្នំពេញ ៖ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បង្កើតកម្មវិធីប្រកួតប្រជែងញាំម្ទេស ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។
កម្មវិធី«ប្រកួតប្រជែងញាំម្ទេស»នេះ ផ្តួចផ្តើមបង្កើតឡើងដោយ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ទទួលបន្ទុកខេត្តបាត់ដំបង បន្ទាយមានជ័យ និងព្រៃវែង ដែលក្នុងនោះ អ្នកចូលរួមប្រកួត នឹងត្រូវបង់ថវិកាទៅតាមលទ្ធផលនៃការប្រកួត ។
បើតាមលោក ស សុខា ប្រសិនបើអ្នកចូលរួមមិនអាចញាំម្ទេសអស់ម្នាក់៣គ្រាប់ទេ នឹងត្រូវបង់ពិន័យ ៨ម៉ឺនរៀល ស្មើនឹង២០ដុល្លារ ។ ដោយឡែកសម្រាប់អ្នកដែលញាំម្ទេសអស់ពី ៣ ទៅ ៥ គ្រាប់ នឹងត្រូវបង់ថវិកាតែ ១ដុល្លានោះទេ ដែលថវិកាទាំងនោះ នឹងប្រមូលយកទៅជួយដល់មន្ទីរពេទ្យ គន្ធបុប្ផា ។
លោក ស សុខា ក៏បានអំពាវនាវអោយមានការចូលរួមក្នុងកម្មវិធីនេះ អោយបានច្រើនផងដែរ ៕
តោះមកទស្សនាវីដេអូ ដើម្បីស្វែងយល់លក្ខខណ្ឌផ្សេងៗទៀត

ទស្សនាវីឌីអូ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម