Connect with us

Edinson Cavani មិនទាន់ច្បាស់លាស់ ពេលអ៊ុយរុយហ្គាយត្រូវជួបបារាំងយប់នេះ

ខ្សែប្រយុទ្ធ Edinson Cavani មានឱកាសស្ដួចស្ដើងក្នុងការចូលលេងទល់នឹង បារាំង ក្នុងវគ្គ៨ក្រុមចុងក្រោយ FIFA World Cup 2018 យប់នេះ ដោយសាររបួសកំភួនជើងអំឡុង ជំនួបទល់នឹងព័រទុយហ្គាល់។

កីឡាករ Paris St Germain រូបនេះ រកបាន២គ្រាប់ម្នាក់ឯងជួយអោយ ក្រុមមកពីអាមេរិកខាងត្បូង ទម្លាក់ក្រុមជើងឯក Euro 2016 នៅវគ្គ១៦ក្រុមចុងក្រោយ តែគេត្រូវបានប្ដូរចេញមុនចប់វគ្គទី២។ អតីតសមាជិក Napoli វ័យ៣១ឆ្នាំ អាចចូលហ្វឹកហាត់វីញ កាលពីថ្ងៃពុធ តែក្ដីសង្ឃឹមចូលលេងរបស់គេ គឺក្នុងនាមកីឡាករបម្រុងប៉ុណ្ណោះ មិនអាចលេងពេញជើងបាន ឡើយ។

ខ្សែប្រយុទ្ធ Christian Stuani​ មកពីក្លិប Girona ទំនងចូលក្នុងជម្រើស១១នាក់ដំបូងជំនួស Cavani។ គួរបញ្ជាក់ថា អ៊ុយរ៉ាហ្កាយ នឹងជួបបារាំង នាទីលាន Nizhny Novgorod ចាប់ពីម៉ោង ៩យប់តទៅ ដោយការប្រកួតមានផ្សាយបន្តផ្ទាល់លើ CTN CNC និង MYTV៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម