Connect with us

ពិតជារំភើបមែនទែន មិនទាន់ដល់ថ្ងៃខួបកំណើតផង អ្នកគាំទ្រកញ្ញា សុខ ពិសី បាន……

ភ្នំពេញ ៖ នៅសល់តែ២ថ្ងៃទៀត(ថ្ងៃទី ១៩ ខែធ្នូ) គឺដល់ថ្ងៃខួបកំណើតកញ្ញា សុខ ពិសី ដែល ជាតារាចម្រៀងរូបស្រស់ប្រចាំផលិតកម្មសាន់ដេ ។
ប៉ុន្តែអ្វីដែលគួរអោយរំភើបនោះ គឺមិនទាន់ដល់ថ្ងៃខួបកំណើតផង កញ្ញា សុខ ពិសី បានទទួលនំ ខួបកំណើតរហូតដល់ទៅ១១ ដែលរៀបចំឡើងបន្តបន្ទាប់គ្នាដោយក្រុមអ្នកគាំទ្ររបស់កញ្ញា ។
នេះជាការរៀបចំមួយ ដែលធ្វើអោយកញ្ញា សុខ ពិសី មានការរំភើបរកខ្លាំងមែនទែន និងរកអ្វី មកថ្លែងមិនបាន ជាមួយនឹងទឹកចិត្តស្រលាញ់ពីក្រុមអ្នកគាំទ្រ(ហ្វេន) រួមនឹងមិត្តភក្តិជាទីស្រឡាញ់ ។
ជាមួយនឹងអារម្មណ៍សប្បាយរីករាយ កញ្ញា សុខ ពិសី ក៏បានថ្លែងការអរគុណដល់ហ្វេន ដែលបានធ្វើខួបកំណើតអោយគាត់ បើទោះជាវាមិនមានការរៀបចំធំក៏ដោយ តែគាត់សប្បាយចិត្តខ្លាំងណាស់ ។
មានការកត់សម្គាល់ថា ក្នុងវិថីសិល្បៈ ទើបតែលើកដំបូងហើយ ដែលមានតារាចម្រៀងម្នាក់ ទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន រហូតទទួលបាននំថ្ងៃខួបកំណើតដល់១១នំ ទាំងមិនទាន់ដល់ថ្ងៃខួបកំណើតផង ។
មានចម្ងល់ថា ចុះទម្រាំដល់ថ្ងៃខួបកំណើត ថ្ងៃទី១៩ ខែធ្នូ ខាងមុខនេះ តើកញ្ញា សុខ ពិសី នឹងទទួលបាននំប៉ុន្មានទៀត សំរាប់ថ្ងៃខួបកំណើតរបស់កញ្ញា ហើយនឹងមានអ្វីអស្ចារ្យថែមទៀត សូមកុំភ្លេចរង់ចាំមើលទាំងអស់គ្នា ៕

 

អត្ថបទ៖ ឡុង រតនា

Loading...

ពេញនិយម