តើកូនទាហានដ៍ស្រស់ស្អាត កញ្ញា ឌីសូនីតា ទទួលបានសញ្ញាប័ត្រ មែនឬយ៉ាងណា?
តារាសម្ដែងមិនរីងស្ងួត ទាំងកំប្លែងស្លូត កាចនឹងឈ្លាននីសគេ កំពុងតែបង្ហាញខ្លួនដ៏អង់អាចសាកសមជាកូនទាហានម្នាក់ដែលគួរឲ្យស្រឡាញ់ ។ អ្វីដែលប្លែកតាំងពីគាត់ធ្វើដំណើរដល់ប្រលានយន្តហោះ រហូតដល់ចេញពីប្រលានយន្តហោះវិញ គេឃើញមានប្រជាជនបរទេសជាច្រើនដូចជា: ជប៉ុន ថៃ និង ខ្មែរ បាន ចោមតោមមើលថាតើ គាត់កំពុងទៅវឹកហាត់នៅទីណា ហើយទាហានកម្ពុជាមានកូនទាហានស្រស់ស្អាតបែបនេះ ។

បើយើងក្រឡេកមើលអោយចំបានដឹងថាតាមគឺ កញ្ញា ឌី សូនីតា តារាសម្ដែងល្បីមួយរូបប្រចាំប្រទេសកម្ពុជាសោះ។ មិនត្រឹមតែប៉ុណ្ណឹង កញ្ញា ឌី សូនីតា ទើបតែបញ្ចប់ភារកិច្ចក្នុងការហ្វឹកហាត់សមយុទ្ធ ថែមទៀត រហូតទាល់តែទទួលបានសញ្ញាប័ត្រពីការបញ្ចប់វគ្គថែមទៀត ។
តារាសម្ដែងម្នាក់បានបង្ហោះតាមប្រព័ន្ធសាររបស់ខ្លួននៅបណ្តាញសង្គម Instagram ដាយសរសេរថា “ទីបញ្ចប់អូនទទួលបានសញ្ញាប័ត្រពីប្រទេសជប៉ុនដោយជោគជ័យហើយ គឺក្លាយជាកូនទាហានដែលគួរឱ្យ ស្រឡាញ់ ។ សំខាន់កែវភ្នែករាប់រយសម្លឹងមកតាំងពីចូលដល់ប្រលានយន្តហោះ រហូតដល់ចេញពីប្រលានយន្តហោះ។ នាងម្នាក់ហ្នឹងទៅសមប្រយុទ្ធនៅឯណា?ជប៉ុន ថៃ ខ្មែរ មើលទាំងអស់!” ។

ប៉ុន្ដែផ្ទុយទៅវិញក៏មានហ្វេនអ្នកគាំទ្រ កញ្ញា ឌី សូនីតា បានសួរទៅកញ្ញាថា “តើបងស្រីបានសញ្ញាប័ត្រអ្វីដែរ? ” ភ្លាមនោះកញ្ញា សូនីតា បានឆ្លើយតបទៅនឹង Comment នោះវិញថាគឺ “សញ្ញាប័ត្រដើរលេង” ពិតជាអស់សំណើតមែនសំរាប់កញ្ញា ដែលធ្វើឱ្យមានការទាក់ទាញអារម្មណ៍ហ្វេនរបស់គាត់រហូតពួកគាត់មានការចាប់អារម្មណ៍ទៅលើរឿងនេះ។
ជាចុងក្រោយកញ្ញា ឌី សូនីតា ក៏បានសូមអភ័យទោសផងដែរ ដោយនេះគ្រាន់តែជាការកំសាន្តអារម្មណ៍ ទាក់ទាញចំណាប់អារម្មណ៍ប្រិយមិត្តឱ្យបានធូរស្បើយពីការហត់នឿយ និងការងារ តែ ប៉ុណ្ណោះ។ តាមពិតទៅគាត់មិនបានទៅហាត់ទាហានអីទេ៕
អត្ថបទ៖ ឡុង រតនា

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍