សាលាបង្រៀនបើកបរយានយន្តដ៏ល្បីឈ្មោះរបស់ប្រទេសជប៉ុន មកបើកសាខានៅកម្ពុជា
ភ្នំពេញ ៖ សាលាបង្រៀនបើកបរយានយន្ត មីណាមី (Minami) ដែលល្បីឈ្មោះនៅប្រទេសជប៉ុន បានបង្ហាញវត្តមានជាផ្លូវការណ៍ក្នុងព្រះរាជណាចក្រកម្ពុជា ។
សាលាបង្រៀនបើកបរនេះ បង្កើតតាំងពីឆ្នាំ ១៩៦៥ ក្នុងប្រទេសជប៉ុន ។ ការបើកសាខាក្នុងប្រទេសកម្ពុជានេះ មានគោលដៅជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ក្នុងប្រទេសកម្ពុជា ស្របតាមគោលដៅរបស់អង្គការជប៉ុន JICA និង រាជដ្ឋាភិបាលកម្ពុជា តាមរយៈ ការផ្តល់នូវ សុវត្ថិភាព និង ចំណេះជំនាញបើកបរយានយន្តពិតប្រាកដ និងច្បាស់លាស់ ដល់អ្នកបើកបរកម្ពុជា។

បើតាមលោក Ryosuke Kobayashi ដែលជានាយកប្រតិបត្តិប្រចាំសាលាបង្រៀនបើកបរយានយន្ត មីណាមី បានអះអាងថា ជាមួយនឹងបទពិសោធន៍ច្រើនជាង៦០ឆ្នាំ ក្នុងប្រទេសជប៉ុន សាលាបង្រៀនបើកបរយានយន្ត មីណាមី នឹងផ្តល់នូវបទពិសោធន៍ថ្មី ក្នុងការរៀនបើកបរ ប្រកបដោយសុវត្ថិភាព យល់ច្បាស់ពីច្បាប់ចរាចរណ៍ ស្លាកសញ្ញា និង គោរពច្បាប់ចរាចរណ៏ ស្របតាមគោលដៅរាជរដ្ឋាភិបាលកម្ពុជា។

លោក បន្ថែមថា មូលហេតុដែលលោកជ្រើសរើសបើកដំណើរការសាលាបង្រៀនបើកបរ មីណាមី ក្នុងប្រទេសកម្ពុជា ព្រោះតែលោកស្រឡាញ់ប្រទេសកម្ពុជា លោកចង់ឲ្យប្រជាជនកម្ពុជា ទទួលបានសុវត្ថិភាពគ្រប់ៗគ្នា ក្នុងពេលបើកបរ ។
នាពេលបច្ចុប្បន្ននេះ ទន្ទឹមនឹងកំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ចំនួនយានយន្ត ក៏មានការកើនឡើងជាលំដាប់ ហើយអាត្រានៃគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាចំនួនអ្នកស្លាប់ និងរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ ។
កាលពីពេលថ្មីៗនេះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានដាក់ចេញយុទ្ធសាស្រ្តចំនួន ៣ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ រួមមាន (១) ការគ្រប់គ្រងដោយប្រើប្រព័ន្ធកុំព្យូទ័(Engineering) (២)ដំណើរអោយមានការប្រតិបត្តិ(Enforcement) និង (៣)ការផ្ដល់ចំណេះដឹង (Education) ដែលគេហៅកាត់ថា យុទ្ធសាស្រ្ត 3E ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍