ពលរដ្ឋប្រមាណជិត១៤ម៉ឺននាក់ បានទទួលការជួយពីកាកបាទក្រហមកម្ពុជា ក្នុងឆ្នាំ២០១៨នេះ
ភ្នំពេញ៖ នៅក្នុងឆ្នាំ២០១៨ ពលរដ្ឋប្រមាណជិត ១៤ម៉ឺននាក់ បានទទួលអំណោយមនុស្សធម៌ពី កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។


បើយោងតាមរបាយការណ៍ ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃ ទី ១៧ ខែធ្នូ បានបង្ហាញថា ក្នុងប្រតិបត្ដិការជាប្រចាំពេញមួយឆ្នាំ២០១៨នេះ កាកបាទក្រហមកម្ពុជា បានផ្ដល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោលសរុបប្រមាណ ១៣៨,៩៣៧គ្រួសារ និងសេវាកម្មមនុស្សធម៌ផ្សេងៗទៀត ជាង១០ម៉ឺនគ្រួសារ ។
ថ្លែងក្នុងកិច្ចប្រជុំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងនូវការកោតសរសើរចំពោះ ថ្នាក់ដឹកនាំ មន្ត្រីប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រ ហមកម្ពុជាទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ក្នុងការជួយសម្រាលការលំ បាកដល់ជនរងគ្រោះ និងងាយរងគ្រោះ ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ទៅតាមផែនការប្រចាំឆ្នាំដែលបានកំណត់ និងក្នុងកិច្ចការងារក្រៅអាទិភាពជាច្រើនទៀត។

លើសពីនោះសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានលើកទឹកចិត្ដ ជាពិសេស ចំពោះសកម្មភាពរបស់យុវជនទូទាំងប្រទេស ក្នុងនាមជាយុវជនរបស់កាកបាទក្រហមកម្ពុជា ក៏ដូចជាអ្នកស្ម័គ្រចិត្ដ ត្រូវបន្ដខិតខំប្រឹងប្រែងពង្រឹង និងពង្រីកសមត្ថភាព ធ្វើជាយុវជនគំរូ និងនាំមុខ ក្នុងវិស័យអប់រំ ពិសេសនៅក្នុងថ្នាក់រៀនរបស់ខ្លួន។
ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនជាតិ-អន្តរជាតិ ដែលបានផ្តល់នូវថវិកា និងសម្ភារ ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ និងក្នុងឱកាសផ្សេងៗកន្លងមកនេះ ។
ជាងនេះទៅទៀត សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលតែងតែប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ដើម្បីទ្រទ្រង់ សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា សម្រាប់ជួយសង្គ្រោះ ប្រជារាស្ត្រ កម្ពុជាក្រីក្រ ទទួលរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ។

សូមជម្រាបថា ក្រោមការដឹកនាំដ៏ប្រកបដោយគិតបណ្ឌិតរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកកម្ពុជា បានណែនាំតម្រង់ទិសការងារនៃវិស័យទាំងបួន តាមយុទ្ធសាស្ដ្រ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា ស្របតាមគោលនយោបាយជាតិ ឲ្យប្រតិបត្ដិការទៅយ៉ាងរលូន និងមានប្រសិទ្ធិភាព ។
ជាក់ស្ដែងនៅឆ្នាំ២០១៨ ជាឆ្នាំដែលកម្ពុជា បន្ដការអភិវឌ្ឍលើកគ្រប់វិស័យ នៃប្រទេសជាតិទាំងមូល ក្រោមពាក្យស្លោក «សន្ដិភាព ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ»។ កាកបាទក្រហមកម្ពុជា ក្នុងតួនាទីជាជំនួយការ ឲ្យអាជ្ញាធរសាធារណ និងជាស្ថាប័ននាំមុខគេ ក្នុងវិស័យមនុស្សធម៌ នៅតែខិតខំពង្រឹង និងពង្រីកវិសាលភាពទូទាំងប្រទេស ។
ឆ្នាំនេះបើទោះបីជាកម្ពុជាមានគ្រោះទឹកជំនន់ដោយទឹកភ្លៀង ទឹកទន្លេមេគង្គស្ទើរទូទាំងប្រទេស និងរងផលប៉ះពាល់ពីការបាក់ទំនប់វារីអគ្គិសនីពីប្រទេសឡាវក៏ដោយ ក៏កាកបាទក្រហមកម្ពុជា នៅតែបន្ដប្រឹងប្រែងអនុវត្ដឆ្ពោះទៅតាមទស្សនវិស័យ «ចូលរួមកាត់បន្ថយភាពក្រីក្រ»ជាមួយរាជរដ្ឋាភិបាល ដោយក្ដោបការទុកយកចិត្ដទុកដាក់ លើការងារឆ្លើយតបចំពោះគ្រោះមហន្ដរាយ ដែលបង្កដោយធម្មជាតិ និងមនុស្សការថែទាំសុខភាពក្នុងសហគមន៍ ព្រមជាមួយការលើកកម្ពស់ ការងារសុខុមាលភាពសង្គមដែលជាបញ្ហាប្រឈម សម្រាប់ប្រជាជនកម្ពុជាទាំងមូល ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍