Connect with us

តើស្ថិតក្នុងរដូវកាលមង្គលការនេះ សិល្បករណាខ្លះបានចូលរោងការរួចទៅហើយ…?

ក្នុងរយៈពេលខែកត្តិកធ្លាក់ខ្យល់មកដល់ដូចរៀងរាល់ឆ្នាំគេសង្កេតឃើញ​មាន​គ្រប់ទិសទី សុទ្ធតែរោងការព្រោងព្រាតពាសពេញទីក្រុងភ្នំពេញ។ ​ តើសិល្បករណាខ្លះដែលបានក្រាបដល់កន្ទេលផ្ទឹមចូលរោងការក្នុងរយៈពេលប៉ុន្មានខែនេះ?

ខាងក្រោមនេះ MYTV Plus សូមនាំយកនៅសេចក្តីសង្ខេប ក៏ដូចជាប្រមូលនូវកម្រងរូបថតអនុស្សាវរីយ៍របស់សិល្បករ សិល្បការនីដែលមកពីផលិតកម្ម និងស្ថាប័នសិល្បផ្សេងៗ ដែលបានរៀបអាពាហ៍ពិពាហ៍កាលពីខែកន្លងទៅ។

នៅរដូវកាល ប៉ុន្មានខែនេះមានទាំងតារាចម្រៀង ទាំងតារាសម្ដែង ទាំងតន្ត្រីករ ដែលទើបតែចូលរោងការ ហើយក្នុងនោះមាន៖ លោក នី រតនា  អ្នកនាង រ៉ា បូទី លោក ញែម សុគន្ធ ដែលសុទ្ធសឹងតែបានរៀបការជាមួយកូនប្រុសកូនស្រីអ្នកជំនួញ ចំណែកឯលោករ៉េត ណារិទ្ធ (មេក្រុមចចកសមុទ្រ) បានរៀបការជាមួយអតិថិជនជាប្រចាំហាងរបស់គាត់។  តារាទាំងអស់គ្នាសុទ្ធតែបានបង្ហោះ រូបថតថ្ងៃពិសេសដ៏ផ្អែមល្ហែម និងអឹកធឹក ហើយសុទ្ធសឹងតែឆ្លងកាត់ការតស៊ូ អស់រយៈពេលយ៉ាងយូរ ទើបបានមកដល់ថ្ងៃមង្គលការនេះ។

សង្ឃឹមថាអ្នកគាំទ្រពួកគាត់នៅតែបន្តការគាំទ្រលើកទឹកចិត្តចំពោះស្នាដៃសិល្បៈ ទោះជាពួកគាត់មិននៅទំនេរទៀតក្តី។ អាពាហ៍ពិពាហ៍របស់សិល្បករទាំង៤ នេះដែលទស្សនិកជនសុទ្ធសឹងតែបានដឹងខ្លះៗរួចទៅហើយតែមិនថ្វីទេក្នុងការរំលឹកនូវ អនុស្សាវរីយ៍ដែលមិនអាចកាត់ថ្លៃបានរបស់ពួកគេ។ជាពិសេស ក្នុង ពិធីមង្គលការរបស់ពួកគេ ក៏សុទ្ធសឹងតែមានតារាជាច្រើនបានចូលរួមជាភ្ញៀវកិត្តិយសដើម្បីជាសាក្សី ក៏ដូចជាជូនពរជ័យដល់គូរស្វាមីភរិយាថ្មោងថ្មី។

តើនៅថ្ងៃខាងមុខនេះ ​សិល្បៈករ ឬសិល្បការនីមួយណានឹងចូលរោងការ​បន្ទាប់ពីអ្នកទាំង​បួននេះ?

Loading...

ពេញនិយម